Connect with us

កីឡា

អត្តពលិក​គុនដាវអ៊ុយក្រែន​ ​ត្រូវ​បានសម្លាប់​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី

បានផុស

នៅ

កីឡាករ Denys Boreyko ដែលជាអត្តពលិកកីឡាគុនដាវជួរមុខម្នាក់របស់អ៊ុយក្រែន ត្រូវបានសម្លាប់ជា​មួយរុស្ស៊ី។

ព័ត៌មាននៃការស្លាប់របស់កីឡាករ​រូប​នេះ​ត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយលោក Anton Gerashchenko ​ដែល​ជា​ទីប្រឹក្សាក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gerashchenko បានសរសេរថា ៖«ចាប់ពីថ្ងៃដំបូងនៃការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ [ឆ្នាំ២០២២]។ លោក Denys បានជួយយោធាអ៊ុយក្រែន និងការពារទឹកដីរបស់ Dnipro ហើយនៅខែមីនា ឆ្នាំ២០២២ គាត់បានចូលរួមដោយស្ម័គ្រចិត្តនៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។

ការស្លាប់របស់ Boreyko បាន​ធ្វើឱ្យកាន់តែមានភាពតានតឹងក្នុងវិស័យកីឡាគុនដាវ ហើយដែលនាំឱ្យមានបញ្ហានៃការចូលរួមរបស់រុស្ស៊ីកាន់តែរសើបខ្លាំង ។

សេចក្តីសម្រេចរបស់សហព័ន្ធកីឡាគុនដាវធអន្តរជាតិ ក្នុងខែមីនា​បាន​លើក​ឡើងថា កីឡាករគុនដាវរុស្ស៊ី និងបេឡារុស្ស អាចត្រឡប់ទៅការប្រកួតរបស់ខ្លួនវិញ ដោយប្រើប្រាស់ទង់អព្យាក្រឹតបានបង្ហាញពីការបែកបាក់គ្នាយ៉ាងខ្លាំង ហើយបានបណ្តាលឱ្យព្រឹត្តិការណ៍ជាច្រើននៅអឺរ៉ុបត្រូវបានលុបចោល។

យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដែលផ្តល់ដោយរដ្ឋមន្ត្រីកីឡារបស់ប្រទេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកលោក Vadym Gutzeit ក្នុងខែមេសា​ថា អត្តពលិកអ៊ុយក្រែន ២៦២នាក់ត្រូវបានសម្លាប់ និងទីតាំងប្រកួតកីឡា ៣៦២កន្លែងត្រូវបានបំផ្លាញនៅក្នុងសង្គ្រាម៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦០ នាទី មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ៣ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម