Connect with us

កីឡា

ជើង​ខ្លាំង​គុន​ខ្មែរ៦រូប​មាន​ខ្សែក្រវាត់៤គ្រឿងឡើងកំពុងសកម្មលើសង្វៀន

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​បាន​ឈ្នះ​ខ្សែ​ក្រវាត់​​កម្រិត​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​គ្រឿង ប៉ុន្តែ​កីឡាករ​ខ្លះ​បាន​ចូល​និវត្តន៍​ក្លាយ​ជា​គ្រូ​បង្វឹក ខណៈ​អ្នក​ខ្លះ​នៅ​បន្ត​អាជីព​ប្រដាល់​រាល់​ថ្ងៃ​នេះ។ ខាង​ក្រោម​កីឡាករ​គុន​ខ្មែរ​៦​រូប​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ចាប់​ពី​៤​គ្រឿង​ឡើង និង​កំពុង​បន្ត​អាជីព​សកម្ម​នៅលើ​សង្វៀន​ដល់​សព្វ​ថ្ងៃ។

រឿង សោភ័ណ្ឌ ជា​កីឡាករ​ម្នាក់​ដែល​​អាច​និយាយ​បាន​ថា បាន​ឈ្នះ​ខ្សែ​ក្រវាត់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ស្រករ​គ្នា ប៉ុន្តែ​នៅ​ទី​នេះសូម​បង្ហាញ​ខ្សែ​ក្រវាត់​ចំនួន​៦​គ្រឿង​ដែល​រូប​គេ​បាន​ឈ្នះ​ក្នុង​អាជីព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • ខ្សែ​ក្រវាត់អាស៊ីអឺរ៉ុប
  • ខ្សែ​ក្រវាត់ស្រាបៀរកម្ពុជា
  • ខ្សែ​ក្រវាត់អន្តរជាតិ ​គោជល់​វគ្គ​៤​
  • ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ
  • ខ្សែ​ក្រវាត់​នៅ​ប្រទេស​បារាំង
  • ខ្សែ​ក្រវាត់​អន្តរជាតិ គោជល់​វគ្គ​៨

ធឿន ធារ៉ា ជា​កីឡាករ​ដែល​ល្បី​ឈ្មោះ​ចេញ​ពី​ប្រទេស​ថៃ និង​បាន​អង្រួន​សង្វៀន​គុន​ខ្មែរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​រូប​គេ​បាន​ចូល​ហ្វឹក​ហាត់​ជា​មួយ​លោក​គ្រូ អេ ភូថង។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​៤​គ្រឿងគឺ

  • ខ្សែក្រវាត់អន្តរជាតិ Thai Fight
  • ខ្សែក្រវាត់គុន​ខ្មែរ​អន្តរជាតិ IPCC
  • ខ្សែក្រវាត់អន្តរជាតិ គ្រុឌគុនខ្មែរ
  • ខ្សែក្រវាត់គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព

ព្រំ សំណាង ជា​កីឡាករ​ទម្ងន់​ធ្ងន់​​របស់​កម្ពុជា​ដែល​ទើប​តែ​​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ប្រហែល​ជា​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។ រូប​គេ​សព្វ​ថ្ងៃ​នេះ​កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់​អន្តរជាតិ​ចំនួន​៤​គឺ

  • ខ្សែក្រវាត់គុន​ខ្មែរ​អន្តរជាតិ KIF
  • ខ្សែក្រវាត់អន្តរជាតិ Thai Fight
  • ខ្សែក្រវាត់អន្តរជាតិ គ្រុឌគុនខ្មែរ
  • ខ្សែក្រវាត់គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព

ផល សោភ័ណ្ឌ ជា​​កីឡាករ​​ដែល​រក្សា​គុណភាព និង​សមត្ថភាព​បាន​យូរ​​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សំគាល់​ក្នុង​អាជីព​របស់​ខ្លួន។ រហូត​ដល់​ពេល​នេះ​រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង​ដែល​ភាគ​ច្រើន​គឺ​ជា​ខ្សែ​ក្រវាត់​លំដាប់​អន្តរជាតិ។

  • ខ្សែ​ក្រវាត់ គ្រុដគុន​ខ្មែរអន្តរជាតិ
  • ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ IPCC
  • ខ្សែ​ក្រវាត់អន្តរជាតិ ខារ៉ាបាវ​
  • ខ្សែ​ក្រវាត់អន្តរជាតិ ខារ៉ាបាវ
  • ខ្សែ​ក្រវាត់ ​ស្រាបៀរ​កម្ពុជា​

ឡៅ ចិត្រា ក៏​ជា​កីឡាករ​ម្នាក់​ដែល​ទទួល​បាន​ជោគ័យ​ខ្លាំង​ដែរ ប៉ុន្តែ​ប្រហែល​ជា​ពី​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​សូវ​មាន​សមិទ្ធផល​អ្វី​គួរ​ឲ្យ​កត់​សំគាល់​ទេ ក្រៅ​ពី​មេដាយ​មាស​ស៊ីហ្គេម។ ថ្ងៃ​នេះ សូម​បង្ហាញ​ខ្សែ​ក្រវាត់​៤​គ្រឿង​ដែល​រូប​គេ​បាន​​ឈ្នះ​គឺ

  • ខ្សែ​ក្រវាត់​អន្តរជាតិ ខារ៉ាបាវ ឆ្នាំ​២០១៨
  • ខ្សែ​ក្រវាត់​មាស​នៅ PNN ឆ្នាំ​២០១៩
  • ខ្សែ​ក្រវាត់​ប្រាក់ នៅ PNN ឆ្នាំ​២០១៩
  • ខ្សែក្រវាត់​ប្រាក់ទី១ របស់ PNN ឆ្នាំ​២០១៩

ឡៅ ចន្ទ្រា ទទួល​បាន​ជោគជ័យ​ខ្លាំង​កាល​ពី​ទម្ងន់​នៅ​ស្រាល ប៉ុន្តែ​នៅ​ពេល​ទម្ងន់​ឡើង​ធ្ងន់ រូប​គេ​មិន​សូវ​ទទួល​បាន​ឱកាស​ប្រកួត​ខ្សែ​ក្រវាត់​ទេ។ យ៉ាង​ណា​ ថ្ងៃ​នេះ​សូម​បង្ហាញ​ខ្សែ​ក្រវាត់​៤​គ្រឿង​ដែល​​រូប​គេ​កំពុង​គ្រប់​គ្រង​គឺ

  • ​ខ្សែ​ក្រវាត់ស្រាបៀរលីអូ ឆ្នាំ​២០១៤ នៅ PNN
  • ខ្សែក្រវាត់ស្រាបៀរលីអូ ឆ្នាំ​២០១៦ នៅ CTN
  • ខ្សែ​ក្រវាត់​អន្តរជាតិ គូបូតា ឆ្នាំ២០១៦ នៅបាយ័ន
  • ខ្សែ​ក្រវាត់ ISI Palm នៅ​សង្វៀន CTN

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​​រដ្ឋាភិបាលថៃមិនដកថយរឿងច្បាប់​​កាស៊ីណូ ទោះ​បី​មាន​ការប្រឆាំងខ្លាំង​​ ហើយសភា​ពិភាក្សានៅថ្ងៃពុធ​​

កីឡា៤ នាទីutes មុន

លែង​ឲ្យ​ពិបាក​ទៀត! ព្រះ​ខ័ន​រាជ​ស្វាយរៀប​ចំវិធី​សាស្ត្រ​ចូល​ទស្សនា​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​យ៉ាង​ល្អ

សេដ្ឋកិច្ច៩ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញឱ្យកែច្នៃថ្នាំជក់ ដើម្បីនាំចេញ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

ព័ត៌មានជាតិ២១ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម