Connect with us

កីឡា

Declan Rice បំបែកកំណត់ត្រាជាកីឡាករអង់គ្លេសមានតម្លៃផ្ទេរខ្ពស់បំផុត

បានផុស

នៅ

កីឡាករខ្សែបម្រើសញ្ជាតិអង់គ្លេស Declan Rice បានបំបែកកំណត់ត្រាជាកីឡាករអង់គ្លេសដែលមានតម្លៃផ្ទេរខ្ពស់ជាងគេបំផុត​ ក្រោយផ្លាស់ទៅក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃ ១៣៧ លានដុល្លារ។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករសញ្ជាតិអង់គ្លេសទាំង ១០រូប​ដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ដ៖

១.​ កីឡាករ Declan Rice

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែមប្រើ Declan Rice បានផ្ទេរទៅក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃ ១៣៧ លានដុល្លារ។ សមាជិក​ដែល​ជួយឲ្យក្លិប West Ham ឈ្នះពានរង្វាន់ Europa Conference League រូបនេះទទួលបានចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់ក្លិបធំៗជាច្រើនមុនពេលផ្ទេរមកក្លិប Arsenal។

២. កីឡាករ Jack Grealish

កីឡាករ Jack Grealish បានផ្ទេរទៅក្លិបមេឃខៀវ Manchester City ក្នុងតម្លៃ ១៣០ លានដុល្លារ កាលពីឆ្នាំ ២០២១ ដោយបង្ហាញខ្លួនបាន ៥៤ ប្រកួត ស៊ុតបញ្ចូលទីបាន ៨គ្រាប់។

៣. កីឡាករ Jude Bellingham

កីឡាករ Jude Bellingham បានផ្ទេរទៅក្លិបអធិរាជសរ Real Madrid ក្នុងតម្លៃ ១១៦ លានដុល្លារ។ ខ្សែបម្រើវ័យក្មេងរូបនេះបង្ហាញខ្លួនបាន ៩២ លើកស៊ុតបញ្ចូលទីបាន ១២ គ្រាប់ ជាមួយក្លិប Dortmund ។

៤. កីឡាករ Harry Maguire

ខ្សែការពារ Harry Maguire បានផ្ទេរទៅក្លិបបិសាចក្រហម Manchester United ក្នុងតម្លៃ ១០៥ លានដុល្លារ កាលពីឆ្នាំ ២០១៩ ដោយបង្ហាញខ្លួនបាន ១១៨ លើក ស៊ុតបញ្ចូលទីបាន ៤គ្រាប់។

៥. កីឡាករ Jadon Sancho

ខ្សែប្រយុទ្ធ Jadon Sancho បានផ្ទេរទៅក្លិបបិសាចក្រហម Manchester United ក្នុងតម្លៃ ៩៦ លានដុល្លារ កាលពីឆ្នាំ ២០២១ ដោយបង្ហាញខ្លួនបាន ៥៥ លើក ស៊ុតបញ្ចូលទីបាន ៩គ្រាប់។

៦. កីឡាករ Mason Mount

ខ្សែមប្រើប្រយុទ្ធ Mason Mount បានផ្ទេរទៅក្លិបបិសាចក្រហម Manchester United ក្នុងតម្លៃ ៧២ លានដុល្លារ។ រូប​គេ​បង្ហាញខ្លួនបាន ១២៩ លើកស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ជាមួយក្លិប Chelsea។

៧. កីឡាករ Raheem Sterling

ខ្សែមប្រើប្រយុទ្ធ Raheem Sterling បានផ្ទេរទៅក្លិបមេឃខៀវ Manchester City ក្នុងតម្លៃ ៧១ លានដុល្លារ កាលពីឆ្នាំ ២០១៥។ រូប​គេ​បាន​បង្ហាញខ្លួន ២២៥ លើកជាមួយក្លិប Manchester City ស៊ុតបញ្ចូលទីបាន ៩១ គ្រាប់។

៨. កីឡាករ Ben White

ខ្សែការពារ Ben White បានផ្ទេរទៅក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃ ៦៦ លានដុល្លារ កាលពីឆ្នាំ ២០២១ ដោយបង្ហាញខ្លួនបាន ៧០ លើក ស៊ុតបញ្ចូលទីបាន ២គ្រាប់។

៩. កីឡាករ Raheem Sterling

ជាថ្មីម្តង​ទៀត កីឡាករ Raheem Sterling ក៏បន្តជាប់ក្នុងកំណត់ត្រាជាកីឡាករអង់គ្លេសដែលមានតម្លៃផ្ទេរខ្ពស់ក្នុងប្រវិត្តសាស្រ្ត បន្ទាប់ពីផ្ទេរទៅកាន់ក្លិបតោខៀវ Chelsea កាលពីឆ្នាំ ២០២២ ក្នុងតម្លៃ ៦៣ លានដុល្លារ។  រូបគេបង្ហាញខ្លួនឲ្យក្លិប Chelsea បាន ២៨ លើកស៊ុតបញ្ចូលទីបាន ៦ គ្រាប់។

១០. កីឡាករ John Stone

ខ្សែការពារ John Stone បានផ្ទេរទៅក្លិបមេឃខៀវ Manchester City ក្នុងតម្លៃ ៦២ លានដុល្លារ កាលពីឆ្នាំ ២០១៦ ដោយបង្ហាញខ្លួនបាន ១៤៤ លើក ស៊ុតបញ្ចូលទីបាន ៧គ្រាប់៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម