Connect with us

កីឡា

ថ្ងៃស្អែក ខ្លាំងប៉ះខ្លាំងវគ្គ៨ក្រុមចុងក្រោយបាល់ទះជើងឯកកម្រិតពិភពលោក

បានផុស

នៅ

ការប្រកួតបាល់ទះជើងឯកកម្រិតពិភពលលោក FIVB Volleyball Men’s Nations League ឆ្នាំ២០២៣ បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីធ្វើការប្រកួតជម្រុះ និងវិលជុំសន្សំពិន្ទុតាំងពីដើមខែមិថុនា។

សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលដែលមានចំនួន១៦ក្រុម ហើយមាន​៨​ក្រុម​ប៉ុណ្ណោះ​បាន​ឡើងទៅវគ្គ​បន្ត។ ក្រុមបាល់ទះជម្រើសជាតិអាមេរិក ជប៉ុន និងប៉ូឡូញ ជាក្រុមខ្លាំងជាងគេដែលស្គាល់បរាជ័យ២ដងដូចគ្នា ខណៈក្រុមជម្រើសជាតិផ្សេងទៀតក៏ល្អដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតរវាងក្រុមជម្រើសជាតិខ្លាំងវគ្គ៨ចុងក្រោយត្រូវប្រកួតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ដោយក្រុមលេខ១ សហរដ្ឋអាមេរិក ប៉ះ ក្រុមចំណាត់ថ្នាក់លេខ៨ បារាំង ខណៈក្រុមចំណាត់ថ្នាក់លេខ២ ជប៉ុន ប៉ះ ក្រុមចំណាត់ថ្នាក់លេខ៧ ស្លូវ៉ានី ហើយក្រុមចំណាត់ថ្នាក់លេខ៣ ប៉ូឡូញ (ម្ចាស់​ផ្ទះ) ប៉ះ ក្រុមចំណាត់ថ្នាក់លេខ៦ ប្រេស៊ីល និងក្រុមចំណាត់ថ្នាក់លេខ៤ អ៉ីតាលី ប៉ះ ក្រុមចំណាត់ថ្នាក់លេខ៥ អាហ្សង់ទីន។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ

  • សហរដ្ឋអាមេរិក vs បារាំង ថ្ងៃទី១៩ ខែកក្កដា
  • អ៉ីតាលី vs អាហ្សង់ទីន ថ្ងៃទី១៩ ខែកក្កដា
  • ជប៉ុន vs ស្លូវ៉ានី ថ្ងៃទី២០ ខែកក្កដា
  • ប៉ូឡូញ vs ប្រេស៊ីល ថ្ងៃទី២០ ខែកក្កដា

បន្ទាប់ពីធ្វើការប្រកួតវគ្គ៨ក្រុមចុងក្រោយចប់ ក្រុមដែលទទួលបានជ័យជម្នះត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមដែលចាញ់ត្រូវគិតតាមពិន្ទុដើម្បីឈរចំណាត់ថ្នាក់ពីលេខ១ដល់លេខ៨៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម