កីឡា
Ronaldo បញ្ជាក់ពីអនាគតរបស់ខ្លួននិងកម្រិតលីគអារ៉ាប៊ីសាអ៊ូឌីត
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនវិលត្រឡប់ទៅកាន់ក្លិបនៅតំបន់អឺរ៉ុបវិញទេ ក្រោយរូបគេបានផ្លាស់ទៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត និងបាននិយាយពាក់ព័ន្ធអំពីគុណភាព និងកម្រិតលីគអារ៉ាប៊ីសាអ៊ូឌីត។
Cristiano Ronaldo បាននិយាយថា៖«ខ្ញុំប្រាកដ ១០០% គឺថា ខ្ញុំនឹងមិនវិលត្រឡប់ទៅកាន់ក្លិបនៅតំបន់អឺរ៉ុបវិញទេ។ ខ្ញុំមានអាយុ ៣៨ ឆ្នាំហើយ។ ណាមួយបាល់ទាត់នៅអឺរ៉ុបបានធ្លាក់ចុះនិងបាត់បង់គុណភាពជាច្រើន តែរឿងមួយគត់ដែលខ្ញុំមិនអាចបដិសេធបាន គឺមានតែលីគ Premier League មួយទេដែលបន្ដធ្វើបានយ៉ាងល្អ។ លីគកំពូលរបស់ប្រទេស អង់គ្លេស នៅតែបន្តនាំមុខលីគផ្សេងៗទៀតទាំងអស់»។

ក្រោយពីដៃគូប្រកួតប្រជែងចាស់កីឡាករ Lionel Messi បានផ្ទេរទៅក្លិប Inter Miami នៅទឹកដីសហរដ្ឋអាមេរិករួច កីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ក៏បាននិយាយដែរថា៖«លីគអារ៉ាប៊ីសាអ៊ូឌីតល្អជាងលីគសហរដ្ឋអាមេរិក។ ឥឡូវនេះកីឡាករជាច្រើនកំពុងមកលីគអារ៉ាប៊ីសាអ៊ូឌីត»។
តារាជើងស៊ុតឆ្នើមរបស់ព័រទុយហ្គាល់បានលើកឡើងបែបនេះដោយសារពេលបច្ចុប្បន្នមានកីឡាករនៅតំបន់អឺរ៉ុបជាច្រើនបានផ្ទេរទៅកាន់លីគអារ៉ាប៊ីសាអ៊ូឌីតរួមមាន កីឡាករ Benzema , N’Golo Kante, Kalidou Koulibaly, Edouard Mendy, Rúben Neves, Roberto Firmino, Marcelo Brozovic និងតារាបាល់ទាត់ឆ្នើមៗជាច្រើនទៀត។

យ៉ាងណាមិញទាំងនេះគ្រាន់តែជាយល់ឃើញ និងលើកឡើងរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ផ្ទាល់ខ្លួនប៉ុណ្ណោះ។ សម្រាប់បងប្អូនអ្នកគាំទ្របាល់ទាត់ប្រាកដជាយល់ច្បាស់អំពីបច្ចុប្បន្នភាពរបស់វិស័យបាល់ទាត់នៅលើពិភពលោកច្បាស់ជាមិនខាន៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ ESPN

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?