Connect with us

កីឡា

ជើងឯក Lethwei ពិភពលោក Too បានស្លាប់ដោយទារុណ្ឌកម្មយោធាមីយ៉ាន់ម៉ា

បានផុស

នៅ

កីឡាករប្រដាល់ Lethwei របស់ប្រទេសមីយ៉ាន់ម៉ា Too Too បានស្លាប់ដោយសារការធ្វើទារុណ្ឌកម្មនៅមន្ទីរឃុំឃាំងរបស់យោធាមីយ៉ាម៉ាកាលពីខែមេសា ឆ្នាំ២០២៣។

ដំណឹងនៃមរណភាពរបស់អតីតប្រដាល់ជើងឯកពិភពលោក Too Too ទើបត្រូវបានក្រុមគ្រួសារដឹងកាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន lethweiworld.com កាលពីថ្ងៃទី១៤ ខែកក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានរៀបរាប់ថា កីឡាករ Too Too ត្រូវបានចាប់ខ្លួន និងយកទៅឃុំដោយមានការធ្វើទារុណ្ឌកម្មរហូតដល់ស្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ប៉ុន្តែ​ក្រុមគ្រួសារទើប​ទទួល​បាន​ដំណឹង​មរណភាព​ និងចោទជាសំនួរថា ហេតុអ្វីទើប​ផ្តល់ដំណឹងឲ្យក្រុមគ្រួសារ​ដឹង​ ខណៈការស្លាប់បានកន្លងទៅ​ប្រហែល៣ខែហើយ។

ពេលនេះ ក្រុមគ្រួសារកីឡាកររងគ្រោះបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាដែលបានធ្វើទារុណ្ឌកម្មរហូតដល់ស្លាប់។

ជុំវិញដំណឹងមរណភាពនេះដែរ កីឡាករ Dave Leduc ដែលជា«ស្តេចប្រដាល់ភូមា»បានសម្តែងការសោកស្តាយចំពោះការបាត់បង់ធនធានកីឡាករប្រដាល់មីយ៉ាន់ម៉ា។ ម្ចាស់ខ្សែក្រវាត់ពិភពលោករូបនេះបាននិយាយថា ៖«អ្នកប្រហែលជាបានឮឬអត់ តែអស្ថិរភាពកំពុងកើតឡើងនៅមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាបានបាត់បង់ជើងឯករបស់ខ្លួនហើយ»។

Dave Leduc បាន​បញ្ជាក់​ថា កីឡាករ Too Too ជាដៃគូ​ទី​១​ដែលខ្លួនបានប្រកួតជាមួយនៅប្រទេសមីយ៉ាន់ម៉ា និងជាមនុស្សដំបូង​គេ​ដែលនាំឲ្យ​ខ្លួន​នាំយកកីឡាប្រដាល់មីយ៉ាន់ម៉ាទៅកាន់ពិភពលោក។

តាមដំណឹង កីឡាករ Too Too ត្រូវបានចាប់ខ្លួននៅពេលរូបគេបានចូលរួមក្នុងសកម្មភាពធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ២០២១។ រូបគេត្រូវបានចាប់ខ្លួននៅផ្ទះឯភូមិ Munbu ក្នុងតំបន់ Magwe។ ឆ្លង​កាត់​ប្រវត្តិ​ឡើង​សង្វៀន​ប្រហែល​ជា​៧០​ដង កីឡាករ​​ធ្លាប់​ឈ្នះ​ជើង​ឯក​ Lethwei ពិភព​លោក​ទម្ងន់​៧៥​គីឡូក្រាម និង​ជា​ម្ចាស់​មេដាយ​មាសស៊ីហ្គេម ឆ្នាំ​២០១៣ ព្រម​ទាំង​​ខ្សែ​ក្រវាត់ និង​ពាន​រង្វាន់​ជា​ច្រើន​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម