Connect with us

កីឡា

ក្លិប៨​ក្នុង​លីគ​កំពូល​កម្ពុជាបានបង្ហាញកូតាកីឡាករអាស៊ានផ្លូវការ

បានផុស

នៅ

លីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ រដូវកាលថ្មីដែលនឹងចាប់ផ្តើមនាថ្ងៃសៅរ៍ ទី៥ ខែសីហា ខាងមុខ តម្រូវឲ្យក្លិបជាសមាជិកទាំង១០ប្រើប្រាស់គោលការណ៏កូតាកីឡាករអាស៊ាន១​រូប​ក្នុង​ចំណោម​កីឡាករ​បរទេស​៦​រូប។ រហូត​ដល់​ពេល​នេះ​មានក្លិបចំនួន​៨​ដែលបាននាំយកកីឡាករអាស៊ានមកចូលរួម​ជា​ផ្លូវ​ការ។

ព្រះខ័នរាជស្វាយរៀង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង​បានបង្កើន​​តំបន់​បម្រើ​ប្រយុទ្ធ​តាម​រយៈ​ការ​​ចុះហត្ថលេខានាំយកកីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមវ័យ ២២ឆ្នាំជម្រើស​ជាតិ​ឡាវ Bounphachan Bounkong ដែលផ្ទេរមកពីក្លិប Young Elephants។

ភ្នំពេញក្រាន

ក្លិបបាល់ទាត់ភ្នំពេញក្រាន​ពង្រឹង​នៅ​តំបន់​ការពារ​តាម​រយៈការ​ចុះកុងត្រា​នាំ​ចូល​សមាជិក​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា Seo Moe Kyaw ដែលជា​​ខ្សែការពារវ័យ២៤ឆ្នាំធ្លាប់លេងឲ្យក្លិប Kasetsart នៅលីគទី២របស់ប្រទេសថៃមុនពេលផ្ទេរមកភ្នំពេញក្រាន។

អង្គរថាយហ្គឺរ

ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានចុះកុងត្រា​នាំ​យកកីឡាករជម្រើសជាតិហ្វីលីពីន Pocholo Arellano Bugas ដែលជា​ខ្សែបម្រើស្លាបអាយុ២១ឆ្នាំធ្លាប់លេងឲ្យក្លិប United City និង Azkals Development Team ពីឆ្នាំ២០២០-២០២៣។

ព្រៃវែង

ក្លិបបាល់ទាត់ព្រៃវែងបានចុះហត្ថលេខានាំយកកីឡាករ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា Thiha Zaw ​ដែល​ជា​ខ្សែបម្រើប្រយុទ្ធវ័យ២៩ឆ្នាំ​ធ្លាប់លេងឲ្យក្រុមខេត្តកោះកុង Shan United និងក្លិប Ayeyawaddy United ពីឆ្នាំ២០១២-២០២៣។

វិសាខា

ក្លិបបាល់ទាត់វិសាខាបានចុះហត្ថលេខានាំ Mouzinho Lima តាំង​ពី​ដើមឆ្នាំ២០២៣ ប៉ុន្តែបានឲ្យក្លិប Sport Laulara e Benfica ខ្ចីជើង។ កីឡាករអាយុ២១ឆ្នាំរូបនឹងវិលត្រឡប់មកវិសាខាវិញសម្រាប់រដូវកាលថ្មីចាប់ផ្តើម។ រូបគេធ្លាប់លេងឲ្យក្លិបកម្ពុជាអង្គរថាយហ្គឺរមួយរដូវកាល មុនពេលចូលរួមជាមួយវិសាខា។

អាយអេសអាយ ដង្កោសែនជ័យ

ក្លិបបាល់ទាត់អាយអេសអាយ ដង្កោនសែនជ័យបានចុះហត្ថលេខានាំយកកីឡាករ​ជម្រើស​ជាតិ​ទីម័រខាងកើត Jhon Frith ដែល​ជា​ខ្សែប្រយុទ្ធវ័យ២០ឆ្នាំធ្លាប់លេងឲ្យក្លិប SLB Laulara មុនពេលចូល​រួម​ក្លិប​លីគ​កំពូល​កម្ពុជា។

គិរីវង់សុខសែនជ័យ

ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានចុះហត្ថលេខានាំយកកីឡាករ​ជម្រើស​ជាតិ​ទីម័រខាងកើត Zenivio Mota ​ដែល​ជា​ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ​​ធ្លាប់​លេង​ឲ្យក្លិប SLB Laulara បាន ៣០លើកស៊ុតបញ្ចូលទី ១០គ្រាប់។

ណាហ្គាវើលដ៍

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ ក្លិប​ណាហ្គាវើលដ៍​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ពីការ​នាំ​ចូល​​ខ្សែប្រយុទ្ធឥណ្ឌូណេស៊ី Rafli Mursalim។

ស្រប​ពេលជា​​មួយ​គ្នា​នេះ​​ ក្លិប​ក្រសួងការពារជាតិ ដែល​ទើប​បង្ហាញ​វត្តមាន​លោក ភា សុភ័ក្ត្រា ជា​គ្រូ​បង្គោល​ថ្មី អាច​នឹង​នាំ​យកអតីត​ខ្សែការពារក្លិប Buriram United គឺ​កីឡាករថៃ Sarayut Sompim។

ដោយឡែកក្លិប បឹងកេត មិនទាន់មានតម្រុយ​​ទាក់ទងក្នុងការនាំយកកីឡាករអាស៊ានមកចូលរួម​នៅ​ឡើយ​ទេ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម