កីឡា
អតីតអ្នកចាំទី Edwin van der Sar បានធូរស្បើយពីជំងឺឈាមហូរក្នុងខួរក្បាល
លោក Edwin van der Sar អតីតអ្នកចាំទីរបស់ក្លិប Manchester United និង Ajax វ័យ ៥២ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅពេលវិស្សមកាលក្នុងប្រទេសក្រូអាត មុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសហូឡង់។
Edwin van der Sar ពេលកំពុងស្ថិតនៅប្រទេសក្រូអាតក្នុងថ្ងៃឈប់សម្រាក ក៏កើតមានជំងឺឈាមហូរក្នុងខួរល្បាលដែលត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យនៅរសៀលថ្ងៃសុក្រភ្លាមៗដោយទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។ ទោះបីជាយ៉ាងណា រហូតដល់ពេលថ្ងៃនេះស្ថានភាពជំងឺរបស់លោកបានធូរសះស្បើយច្រើនហើយ។
លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើ Twitter ថា៖«ខ្ញុំរីករាយហើយចង់ប្រាប់អ្នករាល់គ្នាថា ខ្ញុំលែងស្ថិតនៅក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ទៀតហើយ»។
លោកបានចូលនិវត្តន៍ បន្ទាប់ពីចាកចេញពីក្លិប Manchester United ក្នុងឆ្នាំ ២០១១ មុនពេលចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិប Ajax ក្នុងឆ្នាំ ២០១២ និងបានក្លាយជានាយកប្រតិបត្តិរបស់ក្លិបនៅឆ្នាំ ២០១៦។
លោក Van der Sar បានបង្ហាញខ្លួនចំនួន ២៦៦ លើកជាមួយបិសាចក្រហម និងបានជួយក្លិបនេះឈ្នះពានរង្វាន់ Premier League ចំនួន ៤ ដង និង Champions League ឆ្នាំ ២០០៨ ។ គាត់ក៏ធ្លាប់លេងឱ្យ Fulham និង Juventus ផងដែរ។
លោក Van der sar បានបន្ថែមថា៖«ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ខ្ញុំសង្ឃឹមថា នឹងត្រលប់ទៅផ្ទះវិញនៅសប្តាហ៍ក្រោយ»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ