Connect with us

កីឡា

អ្នក​ប្រដាល់ សុខ ធី បញ្ជាក់ជុំវិញ​​ការនាំប្រពន្ធកូនមករស់នៅស្រុកខ្មែរ

បានផុស

នៅ

អ្នក​ប្រដាល់​គុន​ខ្មែរ សុខ ធី ​បាន​នាំ​ប្រពន្ធ និង​កូន​ប្រុស​អាយុ​ប្រហែល​​ជាង​២​ឆ្នាំ​មក​រស់​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ការ​រស់​នៅ​ប្រទេស​ថៃ​ធ្វើ​ឲ្យ​រូប​គេ​មិន​សូវ​បាន​ឡើង​ប្រកួត​ញឹក​ញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«បាទ ពេល​នេះ ខ្ញុំ និង​ប្រពន្ធ​កូន​មក​រស់​នៅ​ស្រុក​ខ្មែរ​ហើយ»។ សុខ ធី បាន​ប្រាប់«កម្ពុជា​ថ្មី» ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ស្ថានភាព​​ផ្លូវ​ច្បាប់​ច្បាស់​លាស់​​ទេ​សម្រាប់​ការ​រស់​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​​ដោយ​​​គ្រាន់​តែ​បន្ថែម​ថា ៖«គ្រួសារ​ខ្ញុំ​អាច​រស់​នៅ​​កម្ពុជា​យូរ​អង្វែង»។

ដោយសារ​ការ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​សូវ​មាន​អ្នក​និយាយ​ភាសា​ថៃ​ច្រើន​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ភរិយា​របស់​ខ្លួន។ សុខ ធី បាន​និយាយ​ថា ៖«ប្រពន្ធ​ខ្ញុំ​បាន​និយាយ​ថា អត់​អី​ទេ អាច​រស់​នៅ​ខ្មែរ​បាន​ តែ​គ្រាន់​តែ​គាត់​ពិបាក​បន្តិច​ដោយសារ​អត់​មាន​អ្នក​និយាយ​ថៃ​ជា​មួយ​គាត់ មាន​តែ​ខ្ញុំ​និយាយ​ថៃ​ជា​មួយ​គាត់»។

អ្នក​លេងគុន​ខ្មែរ សុខ ធី ​​បាន​មក​ប្រកប​អាជីព​ប្រដាល់​នៅ​ប្រទេស​កម្ពុជា និង​នាំ​ប្រពន្ធ​កូន​មក​ស្នាក់​នៅ​កម្ពុជា​ជា​មួយ​ផង​តាម​រយៈ​ការជួយ​ជ្រោម​ជ្រែង​ពី​ឧកញ៉ា ស្រី ចាន់ថន ដែល​​មាន​ក្លិប​ប្រដាល់​ទំនើប​លំដាប់​អន្តរជាតិ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ផង។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៣ ឧកញ៉ា ស្រី ចាន់ថន បាន​ឲ្យ​ដឹង​ថា លោក​បាន​រៀបចំ​​ទីកន្លែងស្នាក់នៅ និងសម្ភារប្រើប្រាស់ផ្សេងៗ​ជូនកីឡាករ សុខ ធី និងប្រពន្ធ​កូន​រួចរាល់ហើយ។

ឧកញ៉ា ស្រី ចាន់ថន បាន​និយាយ​ថា ៖«សម្រាប់ការលើកទឹកចិត្តដ៏តិចតួចស្តួចស្តើងមួយនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នឹងជំរុញលើកទឹកចិត្ត ឬក៏អាចជាស្ពានមួយនាំឲ្យ សុខ ធី ប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំងជាមុន ព្រមទាំងនឹងទទួលបានជោគជ័យថ្មីៗ នាពេលដ៏ខ្លីខាងមុខ»។

បន្ទាប់​ពី​​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​បាន​ប៉ុន្មាន​ថ្ងៃ សុខ ធី បាន​ប្រកាស​ពី​ការ​ចង់​ឡើង​សង្វៀន​ដែល​អាច​ជួប​ជើង​ខ្លាំងគុន​ខ្មែរ​លំដាប់​ទម្ងន់​៦០​គីឡូក្រាម។ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កក្កដា​នេះ អ្នក​លេង​ចិត្ត​សឿង អេលីត សាន់ បង្ហោះ​សារ​ចង់​សាក​​ក្បាច់​គុន​ជា​មួយ​រៀម​ច្បង សុខ ធី ខណៈ​លោក ស៊ន អេលីត ជា​គ្រូ​បង្វឹក៏​សង្ឃឹម​គូ​នេះ​ជួប​គ្នា​ឆាប់ៗ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​គ្រូ​ ពេជ្រ សុផាន់ ហាក់​ដូច​ជា​ចង់​ឲ្យ​​ជួប​កូន​សិស្ស​របស់​លោក​គឺ​កីឡាករ​ក្របីព្រៃ ពេជ្រ សម្បត្តិ៕

អត្ថបទ៖ វីរបុត្រ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម