កីឡា
បាល់ទះពិភពលោក៖ អាមេរិក ឈ្នះបារាំងតឹងតែង ខណៈអ៊ីតាលីឈ្នះអាហ្សង់ទីនយ៉ាងស្រួលឡើងវគ្គ៤ក្រុម
ក្រុមបាល់ទះជម្រើសជាតិអាមេរិក និងអ៉ីតាលីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបានយកឈ្នះដៃគូរៀងៗខ្លួននៅក្នុងវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតបាល់ទះជើងឯកពិភពលោក FIVB Volleyball Men’s Nations League យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ។
ក្រុមបាល់ទះជម្រើសជាតិអ៊ីតាលីមិនបាកទេក្នុងការយកឈ្នះជម្រើសជាតិអាហ្សង់ទីនដោយពួកគេទទួលបានជ័យជម្នះតដៃមិនរួចគឺក្នុងលទ្ធផល ៣-០ (២៥-១៧, ២៥-១៣ និង ២៥-១៤)។ ដូច្នេះអ៉ីតាលីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំពោះសហរដ្ឋអាមេរិកយកឈ្នះជម្រើសជាតិបារាំងយ៉ាងតឹងតែងបំផុតក្នុងលទ្ធផល ៣-២។ ពីរសិតដំបូង សហរដ្ឋអាមេរិកបានទទួលជ័យជម្នះ (២៥-២១ និង ២៨-១៨) ប៉ុន្តែបារាំងបានវាយបកយកឈ្នះ២សិតវិញ (១៧-២៥ និង២៤-២៦) ដើម្បីតាមស្មើ ២-២។ ទោះបីជាយ៉ាងណា សិតកាត់សេចក្តីទី៥ សហរដ្ឋអាមេរិកបានយកឈ្នះ ១៥-៩)ដើម្បីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
យប់នេះមានការប្រកួត២គូទៀតនៅវគ្គ៨ក្រុមចុងក្រោយគឺ ក្រុមបាល់ទះជម្រើសជាតិជប៉ុន ជាមួយ ស្លូវ៉ានី និង ម្ចាស់ផ្ទះ ប៉ូឡូញ ជាមួយប្រេស៊ីល។
ជប៉ុនជាក្រុមពីតំបន់អាស៊ីតែមួយគត់ដែលបានឡើងដល់វគ្គ៨ក្រុមចុងក្រោយ និងបានយកឈ្នះក្រុមខ្លាំងៗនៅអឺរ៉ុបជាច្រើនកាលវគ្គសន្សំពិន្ទុក្នុងពូលកន្លងមក។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយយប់នេះ
- ជប៉ុន Vs ស្លូវ៉ានី
- ប៉ូឡូញ Vs ប្រេស៊ីល

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?