Connect with us

កីឡា

World Cup៖ បាល់ទាត់នារីវៀតណាមមានឱកាស៨%ឡើងដល់វគ្គ១៦ក្រុមចុងក្រោយ

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​វៀតណាម​មាន​ឱកាស៨%​ដែល​អាច​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ដើម្បី​ឈាន​​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​​ក្នុង​ការ​ប្រកួត​បាល់ទាត់​​នារី​​ជើង​ឯក​ពិភព​លោក World Cup ឆ្នាំ​២០២៣។

យោងតាម supercomputer ពីក្រុមហ៊ុន metadata Gracenote បានឱ្យដឹងថា ក្រុម​នារី​វៀតណាម​មិនអាចឈ្នះ World Cup ឆ្នាំ២០២៣ បានទេ ប៉ុន្តែមានឱកាសខ្ពស់ក្នុងការឆ្លងផុតវគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​​ពោល​គឺ​ខ្ពស់​ជាង៨ក្រុមផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតិ​បង្ហាញ​ថា ក្រុម​នារីវៀតណាម​មានឱកាស ៨% ទំនងជាអាចឆ្លងផុតវគ្គសន្សំ​ពិន្ទុ​ក្នុង​ពូល និងឈាន​ដល់​វគ្គ​​១៦ក្រុម​ចុង​ក្រោយ។ ក្រុមនារី​​ជម្រើស​ជាតិ​​៨​​ផ្សេង​ទៀត​មាន​ភាគ​រយ​ទាប​ជាង​វៀតណាម​មាន​ដូច​ជា ហ្វីលីពីនមាន៧​% ចាម៉ាកា​មាន​៥% អាហ្រ្វិកខាងត្បូង​មាន៥% នីហ្សេរីយ៉ា មាន៤% ប៉ាណាម៉ា មាន​៤% ហៃទី មាន៣% ម៉ារ៉ុក មាន​១% និងសំប៊ី មាន​១%។

វៀតណាមមិនត្រូវបានគេរំពឹង​ឈានទៅមុខឆ្ងាយក្នុងការប្រកួត World Cup នារីជាលើកដំបូង​ទេ ដោយសារ​ស្ថិត​នៅ​ក្នុងពូល E ជាមួយ​ក្រុមការពារតំណែងជើងឯកសហរដ្ឋអាមេរិក ហូឡង់ និងព័រទុយហ្គាល់។

ក្រុមនារី​អាមេរិក​ដែល​​ជាជើងឯក World Cup ២លើកជាប់គ្នា​ជាក្រុមដែលមានឱកាសខ្ពស់បំផុត ១៨% ក្នុងការឈ្នះ​ជើង​ឯក​ឆ្នាំ​នេះ។ ចំណែក ក្រុម​នារី​​ស៊ុយអែត និង​អាល្លឺម៉ង់​មាន ឱកាស​១១%ដូច​គ្នា និងបារាំង​មាន៩% ។ ជប៉ុនជាក្រុមអាស៊ីដែលមានឱកាសឈ្នះច្រើនបំផុតគឺ ៣%។

ក្រុមនារី​ជម្រើសវៀតណាម​នឹង​បើក​ឆាក​​ប៉ះក្រុម​ខ្លាំងសហរដ្ឋអាមេរិកនៅថ្ងៃទី ២២ ខែកក្កដា។ បន្ទាប់​ប៉ះហូឡង់ ថ្ងៃទី២៧ ខែកក្កដា និងព័រទុយហ្គាល់ថ្ងៃទី១ ខែសីហា។

នេះ​ជាការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមជម្រើសជាតិនារីវៀតណាមក្នុងព្រឹត្តិការណ៍​បាល់ទាត់​នារីពិភព​លោក៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ VnExpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម