Connect with us

កីឡា

កីឡាករ​រ៉ូម៉ានី Alex មិននឹកស្មាន​ថា ធឿន ធារ៉ា ខ្លាំងលើសពីការគិត

បានផុស

នៅ

កីឡាករ​ប្រដាល់​អន្តរជាតិ Alex Bublea មិន​ស្មាន​ដល់ពី​ភាព​ខ្លាំង​របស់​កីឡាករ​កម្ពុជា ធឿន ធារ៉ា ​ដែល​បាន​ធ្វើ​ឲ្យ​រូប​គេ​ចាញ់​សន្លប់​​​ទឹក​ទី១​​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​គុន​ខ្មែរ​ជើង​ឯក​ពិភព​លោក តេជោសន្តិភាព កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​​ត្រូវ​បាន​ចប់​​យ៉ាង​ឆាប់​រហ័ស បន្ទាប់​ពី​កីឡាករ​​​កម្ពុជា ធឿន ធារ៉ា វាយ​កណ្តាប់​ដៃ​លើ​​ក្បាល​ពោះ​បណ្តាល​ឲ្យ Alex ដួល​​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​៨​លើក​ទី១។ ក្រោយ​មកកីឡាករ​រ៉ូម៉ានី​រូប​នេះ​ត្រូវ​បាន​អ្នក​ប្រដាល់​កម្ពុជា​វាយ​ត្រូវ​ក្បាល​​ពោះ​បណ្តាល​ឲ្យ​អាជ្ញា​កណ្តាល​រាប់​៨​លើក​ទី​២ និង​លើក​ទី៣ ធឿន ធារ៉ា វាយ​កណ្តាប់​ដៃ​ឆ្វេង​លើ​​​ក្បាល​​បណ្តាល​ឲ្យ​ដួល ហើយ​ត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។

បន្ទាប់​ពី​ចប់​ការ​ប្រកួត​កីឡាករ​រ៉ូម៉ានី​កំពុង​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ​រូប​នេះ​បាន​លើក​ឡើង​ថា ៖«វ៉ូវ! ខ្ញុំចាញ់។ រឹត​តែ​អាក្រក់​ទៀត​នោះ​គឺ​ខ្ញុំ​មិន​យល់​​ពី​របៀប​ដែល​ខ្ញុំ​ធ្វើ​​ខុស​​គ្រប់​យ៉ាង។ ពិត​ជា​សោក​ស្តាយ​ដែល​មើល​ស្រាល។ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ បន្ទាប់​ពី​ខំ​ប្រឹង​ប្រែង​បន្ថែម»។

ឆ្លើយ​តប​​​នឹង​សំនួរ​របស់​​សារព័ត៌មាន«កម្ពុជាថ្មី»​​ដែល​បាន​​សួរ​ថា តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​កីឡាករ​កម្ពុជា ធឿន ធារ៉ា អ្នក​ប្រដាល់រ៉ូម៉ានី បាន​និយាយ​ថា ៖«ធឿន ធារ៉ា ខ្លាំង​ជាង​អ្វី​ដែល​ខ្ញុំ​បាន​គិត​ទៅ​ទៀត។ គាត់​ល្អ​មែន»។

ដោយសារ​​បរាជ័យ​យ៉ាង​លឿន​បែប​នេះ Alex Bublea បាន​ប្តេជ្ញា​ខិត​ខំប្រឹង​ប្រែង​ហ្វឹក​ហាត់​ឲ្យ​ខ្លាំង​​ដើម្បី​វិល​មក​សង​សឹក​​អ្នក​លេង​ពូថៅ​ដៃ​កម្ពុជា។ កីឡាករ​បាន​និយាយ​ថា ៖«ខ្ញុំ​ត្រូវ​តែ​ហ្វឹក​ហាត់​ឲ្យ​ខ្លាំង​ជា​មុន​សិន អីចឹង​ខ្ញុំ​នឹង​ទៅវ៉ៃ​ជា​មួយ​គាត់​ម្តង​ទៀត»។

តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា​ខាង​មុខ​នេះ Alex Bublea នឹង​ត្រូវ​ឡើង​ប្រកួត​ទៀត ប៉ុន្តែ​មិន​ទាន់​​ដឹង​នៅ​ឡើយ​ទេ​ថា កីឡាករ​រូប​ណា​ជា​ដៃ​គូ។

កំពុង​ហ្វឹក​ហាត់​នៅ​ក្លិប PK Saenchai កីឡាករ Alex Bublea ជា​កីឡាករ​ប្រដាល់​ម្នាក់​ដែល​មាន​បទ​ពិសោធ​ច្រើន​សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ពិសេស​នៅ​សង្វៀន Thai Fight និង ONE Championship៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម