កីឡា
Novak Djokovic ត្រូវបានពិន័យជិត១ម៉ឺនដុល្លារពីបទបោកដងរ៉ាកែត
កីឡាករវាយកូនបាល់ស៊ែប៊ី Novak Djokovic ត្រូវបានពិន័យ ៨,០០០ដុល្លារអាមេរិកពីការបោកដងរ៉ាកែតទៅនឹងបង្គោលសំណាញ់អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Grand Slam, Wimbledon កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ហេតុការណ៍នេះកើតឡើងនៅសិតទី៥ បន្ទាប់ពីបរាជ័យក្រោមស្នាដៃកីឡាករអេស្ប៉ាញ Carlos Alcaraz ពោលគឺនៅពេលចាញ់សេវារបស់ខ្លួននៅហ្គេមទី៣ នៃសិតទី៥។
មន្ត្រីនៅកៅអីអាជ្ញាកណ្តាលលោក Fergus Murphy បានព្រមាន Djokovic ភ្លាមៗនៅពេលនោះ។ ចំពោះទឹកប្រាក់ដែលត្រូវពិន័យនឹងត្រូវកាត់ចេញពីប្រាក់រង្វាន់ដែលគេទទួលបានពីជើងឯករងរបស់គេដែលមានចំនួន ១,១៧៥លានផោននោះ។

Novak Djokovic មានអារម្មណ៍ខឹងចិត្តខ្លួនឯងនៅក្នុងសិតចុងក្រោយ បន្ទាប់ពីខូចបាល់ងាយៗ ដែលធ្វើឱ្យ Carlos Alcaraz គ្រប់គ្រងស្ថានការបានទាំងស្រុងយកឈ្នះការប្រកួតដែលមានរយៈពេលជិត ៥ម៉ោង។
នេះជាជើងឯក Grand Slam លើកទី២ សម្រាប់ Carlos Alcaraz និងជាការខកខានឈ្នះជើងឯករបស់ Djokovic ក្នុងការប៉ុនប៉ងតាមស្មើកំណត់ត្រារបស់ Roger Federer ឈ្នះជើងឯក Wimbledon សរុប ៨ លើក និងខកខានក្លាយជាកីឡាករដែលឈ្នះជើងឯក Grand Slam សរុបច្រើនជាងគេ ២៤លើកផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ bbc.com

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ