Connect with us

កីឡា

នូវែលសេឡង់ ជួបហេតុការណ៍បាញ់ប្រហារចំថ្ងៃប្រកួត World Cup នារី

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស២​នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏សាហាវ​មួយ​នៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ ​ចំថ្ងៃនៃព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក ចាប់ផ្ដើមបើកការប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏បានស្លាប់ផងដែរ ជាមួយនឹងអ្នករងរបួសចំនួន ៦នាក់​ដែល​ឧប្បត្តិហេតុនេះបានកើតឡើងនៅផ្លូវ Queen Street ជិតសណ្ឋាគារមួយ​ដែលក្រុម​បាល់ទាត់​នារីន័រវេស ស្នាក់នៅ។

សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បានចេញសេចក្តីថ្លែងការណ៍មួយថា ប្រធានរបស់ខ្លួនគឺលោក Gianni Infantino និងអគ្គលេខាធិការ Fatma Samoura មានទំនាក់ទំនងជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមដែលចូលរួមនៅក្នុងតំបន់នោះ។

ក្នុងសេចក្តីថ្លែងការណ៍មួយ​ទៀត​បាន​លើក​ឡើង​ថា ស្ថាប័នគ្រប់គ្រង​បាល់ទាត់​ពិភពលោកត្រូវបានជូនដំណឹង​ពី​ឧបទ្ទវហេតុ​នេះ​គឺ​ដាច់ដោយឡែក​ពោល​គឺ​មិនទាក់ទងទៅនឹងប្រតិបត្តិការបាល់ទាត់ ហើយការប្រកួតបើកឆាកនឹងដំណើរការតាមការគ្រោងទុក។

ប្រទេស​នូវែលសេឡង់ នឹង​ចាប់ផ្ដើម​បើក​ឆាក​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ជា​មួយន័រវេស ខណៈប្រធានក្រុមន័រវេស Maren Mjelde ជាខ្សែការពាររបស់ក្លិប Chelsea បាន​និយាយថា គ្រប់គ្នាហាក់ដូចជា “ស្ងប់ស្ងាត់”។

នាងបាននិយាយថា ៖«យើងមានអារម្មណ៍ថាមានសុវត្ថិភាព»។

គួររម្លឹក​ថា កាលពីឆ្នាំ២០១៩ ការវាយប្រហារភេរវករនៅក្នុងវិហារអ៊ីស្លាម ក្នុងទីក្រុង Christchurch បានសម្លាប់មនុស្ស ៥០នាក់ ដោយពេលនោះនាយករដ្ឋមន្ត្រី Jacinda Ardern បានពណ៌នាថា វាជា “ថ្ងៃដ៏ខ្មៅងងឹត​បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនូវែលសេឡង់”។

អ្នកចាំទី Atta Elayyan របស់ក្រុមបាល់ទាត់ហ្វូតសាល Zealand ក៏ត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាលកាលពីបួនឆ្នាំមុនផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ apnews.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម