Connect with us

កីឡា

សៀង ចន្ធា ធ្វើដំណើរទៅចូលរួមក្លិប AL SHAHANIYA លីគកាតាររសៀលនេះ

បានផុស

នៅ

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា និង​បឹងកេត​លេខ​៩ សៀង ចន្ធា បាន​ធ្វើដំណើរ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កក្កដា​នេះ​ដើម្បី​​ធ្វើ​តេស្ត​សុខភាព​ចុង​ក្រោយ​នៅ​ក្លិប AL SHAHANIYA នៃ​លីគ​លំដាប់​ទី​២​របស់​ប្រទេស​កាតារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ចេញ​ដំណើរ ថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក និងមិត្តរួមក្រុម នៃក្លិបបាល់ទាត់បឹងកេត បានចូលរួមក្នុងពិធីអាហារសាមគ្គី ​ដើម្បី​ជូនដំណើរកីឡាករ សៀង ចន្ធា ទៅធ្វើតេស្តសុខភាពនៅក្លិបបាល់ទាត់ AL SHAHANIYA នៃលីគលំដាប់ទីពីរ ប្រទេសកាតារ មុនការចុះកិច្ចព្រមព្រៀងក្នុងលក្ខខ័ណ្ឌខ្ចីជើង។

សៀង ចន្ធា នឹង​ក្លាយ​ជា​កីឡាករ​បាល់ទាត់​កម្ពុជា​ទី​១​ដែល​ទៅ​លេង​នៅ​លីគ​របស់​ប្រទេស​កាតារ បន្ទាប់​ពី​ចុះ​កុងត្រា​រួច​រាល់។ ភាគ​រយ​ច្រើនបំផុត​​​ដែល​នឹង​ត្រូវ​ចុះ​កុងត្រា ដោយសារ​លក្ខខណ្ឌ​ផ្សេង​ៗ​បានឯកភាព​រួច​រាល់​ហើយ។

នេះ​ជា​កីឡាករ​ទី​២​របស់​បឹងកេត​ដែល​បាន​អនុញ្ញាត​ឲ្យ​សមាជិក​របស់​ខ្លួន​ចាញ​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​ ចាន់ វឌ្ឍនាកា ដែល​កំពុងពេញ​ល្អ​បាន​ទៅ​លេង​នៅ​លីគ​ទី២​របស់​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ​២០១៧៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម