Connect with us

កីឡា

ខាន់ ចេសា មាន​ព្រឹត្តិការណ៍ធំ២ដើម្បីកម្ពុជានាពេលខាងមុខ

បានផុស

នៅ

កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា ខាន់ ចេសា ក្នុង​ពេល​ពីរ​ខែ​មុខ​នេះ​មាន​ព្រឹត្តិការណ៍​សំខាន់​២​​ដើម្បី​មុខ​មាត់​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​វីរកីឡាការិនី​រូប​នេះ​បាន​​សាង​ស្នាដៃ​ជា​បន្ត​បន្ទាប់​ជូន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​គ្រោង​ទុក កីឡាការិនី​ជំនាញ​ជឺជីតស៊ូ ខាន់ ចេសា នឹង​ប្រកួត​ជា​មួយ​កីឡាការិនី​អាមេរិក Danielle Kelly ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​​ជំនាញ​ឃ្លេ​​នៅ​សង្វៀន​ធំលំដាប់​អាស៊ី ONE Championship នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣។ នេះ​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​លើក​ដំបូង​របស់​កីឡាការិនី​ខ្មែរ-អាមេរិក​រូប​នេះ បន្ទាប់​ពី​បាន​ចុះ​កុងត្រា​ចូល​ស្ថាប័ន​ប្រដាល់​ដ៏​ធំ​មួយ​នេះ​កាល​ពី​ឆ្នាំ​២០២២។

ជា​ពិសេស​ទៀត​នោះ ខាន់ ចេសា ​មាន​កាតព្វកិច្ច​ការពារ​មេដាយមាស​កីឡាទ្វីប​អាស៊ី​​ Asian Games ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដល់​ទី​៨ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ទី​ក្រុង Hangzhou ប្រទេស​ចិន។ កីឡាការិនី​រូប​នេះ​បាន​ឈ្នះ​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​កាល​ពីឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​គ្រោង​បញ្ជូន​កីឡា​ប្រហែល​ជា​១២​ប្រភេទ​ទៅ​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន ក្នុង​នោះ​ក៏​មាន​កីឡា​ជឺជីតស៊ូ​ផង​ដែរ។

នៅ​ពេល​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ នៅ​ប្រទេស​កម្ពុជា ខាន់ ចេសា បាន​ប្រាប់​ថា ​នាង​មានការ​ប្រកួត​សំខាន់​ពីរ​នា​ពេល​ខាង​មុខ បន្ទាប់​ពី​ចប់​ស៊ីហ្គេម​នៅ​កម្ពុជា​គឺ​ការ​ប្រកួត​កីឡា​ជឺជីតស៊ូពិភព​លោកនៅ​ខែ​មិថុនា​ និង​ការ​ប្រកួត​កីឡាទ្វីបអាស៊ី​ នៅ​ប្រទេស​ចិន។

សម្រាប់​ការ​ប្រកួត​ជឺជីតស៊ូពិភព​លោក​បាន​ចប់​ហើយ​គឺ ខាន់ ចេសា បាន​ឈ្នះ​មេដាយ​មាស ​ទម្ងន់ Light-Feather (៥៣.៥​គីឡូក្រាម) បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​ប្រេស៊ីល Thamires Aquino វគ្គ​ផ្តាច់​ព្រ័ត្រ​ កាល​ពីថ្ងៃ​ទី​៤ ខែ​មិថុនា នៅ​សហរដ្ឋ​អាមេរិក។

រហូត​ដល់​ពេល​នេះ​វីរកីឡាការិនី​ ខាន់ ចេសា បាន​ឈ្នះ​មេដាយ​​មាស​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ២០១៨ ឈ្នះ​មេដាយ​មាស​កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៩ និង​២០២៣ ព្រម​ទាំង​មេដាយ​ប្រាក់​កីឡា​ស៊ីហ្គេម ឆ្នាំ២០២៣ ជូន​​ជាតិ​កម្ពុជា។ ជា​មួយ​គ្នា​នេះ នាង​បាន​ឈ្នះ​មេដាយ​មាស​កីឡា​ជឺជីតស៊ូ​ពិភព​លោក​ពីរ​ឆ្នាំ​ជាប់​គ្នា​គឺ​ឆ្នាំ​២០២២​នៅ​​ប្រទេស​អារ៉ាប់រួម និង​ឆ្នាំ​២០២៣​នៅ​សហរដ្ឋ​អាមេរិក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម