កីឡា
តើអ្នកឈ្នះរវាង Pacquiao និង Buakaw ទទួលបានប្រាក់រង្វាន់ប៉ុន្មាន?
តាមការគ្រោងទុក«ជំនួបវីរបុរស»រវាងកំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao និងអ្នកប្រដាល់ថៃ Buakaw Banchamek នឹងធ្វើឡើងដើមឆ្នាំ២០២៤ ប៉ុន្តែមិនទាន់បានបញ្ជាក់ច្បាស់ពីទីកន្លែងឡើយ។
ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា បានបង្ហាញថា ការប្រកួតរវាងជើងខ្លាំងទាំងពីរត្រូវធ្វើលក្ខណៈប្រដាល់សកលដោយប្រើពេល៦ទឹក ក្នុង១ទឹកមាន៣នាទី និងសម្រាក២នាទី ស្របពេល Pacquiao មានជំនាញប្រដាល់សកល និង Buakaw មានជំនាញឃីកបុកស៊ីង និងមួយថៃ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/manny-vs-buakaw1-1536x1070-1-1024x713.jpg)
លោក Vinij អ្នករៀបចំការប្រកួតបាននិយាយថា ៖«យើងមានកិត្តិយសណាស់ដែលមាន Pacquiao និង Buakaw សម្រាប់ការប្រកួតជាប្រវត្តិសាស្ត្រ។ ឱកាសបែបនេះមួយជីវិតមានម្តង» ប៉ុន្តែលោកបញ្ជាក់ថា ការរៀបចំឲ្យវីរបុរសទាំងពីរបានជួបគ្នានេះឡើងពិតជាពិបាកណាស់។
លោក Vinij មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់សម្រាប់ការប្រកួតឡើយ ប៉ុន្តែប្រហែលជានៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៤។ លោកបានប៉ាន់ស្មានថា ការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតនេះឡើងអាចចំណាយអស់ប្រមាណ២៥លានដុល្លារអាមេរិក។ សម្រាប់អ្នកឈ្នះនឹងទទួលបានខ្សែក្រវាត់១គ្រឿង និងប្រាក់រង្វាន់ហោចណាស់១០លានបាត (ប្រហែល៣០ម៉ឺនដុល្លារអាមេរិក)។
សាមីខ្លួនកីឡាករម្នាក់ៗគ្រោងប្រើប្រាស់ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភជាការងារសប្បុរសធម៌។ ជាក់ស្តែង Buakaw គ្រោងកសាងមហាវិទ្យាល័យមួយថៃដើម្បីបណ្តុះបណ្តាលជំនាញមួយថៃ និងវិទ្យាសាស្ត្រកីឡា។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/manny-vs-buakaw-7-1-1024x683.jpg)
កីឡាករថៃបាននិយាយក្នុងសន្និសីទថា ការប្រកួតជាមួយ Pacquiao ជាក្តីស្រមៃរបស់ខ្លួនជាយូរមកហើយមុនពេលចូលនិវត្តន៍ និងស្ទើរតែមិនជឿថា វាអាចកើតឡើងជាការពិត។
ចំណែក Pacquiao បាននិយាយថា ៖«ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាព និងធ្វើឲ្យបានល្អបំផុតដើម្បីអ្នកគាំទ្រពេញចិត្ត»៕
ប្រែសម្រួល៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?