Connect with us

កីឡា

ឱកាសល្អសម្រាប់យុវជន ពាន​រង្វាន់ស្វាយរៀងខាប់អាយុ១៨ឆ្នាំ​ចាប់ផ្តើមបើក

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​យុវជន​ស្វាយរៀង​ខាប់​អាយុ​ក្រោម​១៨​ឆ្នាំ​​​ លើក​ទី​១​ ឆ្នាំ​២០២៣​បាន​ចាប់​ផ្តើម​ប្រកាស​ឲ្យ​​​យុវជន និង​ក្រុម​បាល់ទាត់​​ចូល​រួម​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ហើយ​​ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​​យុវជន​ចូល​ចិត្ត​បាល់ទាត់ និង​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡាករ​អាជីព។

តាម​សេចក្តី​ជូន​ដំណឹង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយរៀង​ បាន​បញ្ជាក់​ថា កាល​​បរិច្ឆេទ​នៃ​ការ​លក់​ពាក្យ​ចូល​រួម​ប្រកួត​គឺ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ជូន​ដំណឹង​នេះ​តទៅ។ ចំពោះ​ការ​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ដល់​ថ្ងៃ​ទី​​៥ ខែ​សីហា ឆ្នាំ​២០២៣ ហើយ​ការ​ប្រកួត​ចាប់​​ផ្តើម​ពី​​​ខែ​សីហា​ត​ទៅ​ដែល​ត្រូវ​ធ្វើ​ឡើង​រាល់​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​ឈប់​សម្រាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខខណ្ឌ​នៃ​ការ​ចូល​រួម​ ក្រុម​នីមួយ​ៗ​​ត្រូវ​មាន​កីឡាករ​​ចាប់​ពី​អាយុ​១៦​ឆ្នាំ​ ១៧​ឆ្នាំ និង​១៨​ឆ្នាំ​ជា​ជន​ជាតិ​ខ្មែរ និង​​ជា​កីឡាករ​ដែល​មាន​ទី​លំនៅ​បច្ចុប្បន្ន​ ឬ​ទី​កន្លែង​កំណើត​នៅ​ខេត្ត​ស្វាយរៀង។ ក្រុម​នីមួយៗ​ត្រូវ​មាន​កីឡាករយ៉ាង​ច្រើន​បំផុត​២០​នាក់ និង​មន្ត្រី​៥​នាក់។ ក្រុម​ទាំង​អស់​ត្រូវ​បំពេញតាម​សំណំលិខិត​ដែល​បាន​ចែង។

សម្រាប់​ទី​លាន​ប្រកួត​ធ្វើ​នៅ​៣​កន្លែង​ផ្សេង​គ្នា​គឺ​ទី​លាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ទី​លាន​វិទ្យាល័យ​ស្វាយរៀង និង​ទី​លាន​វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។

នេះ​ជា​លើក​ទី​១​ហើយ​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយរៀង​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​យុវជន​កម្រិត​អាយុ​ក្រោម​១៨​ឆ្នាំ បន្ទាប់​ពី​បាន​រៀបចំ​ពាន​រង្វាន់​ក្រោម​អាយុ​១៥​ឆ្នាំ​​។

ព័ត៌មាន​លំអិត សូម​ពិនិត្យ មើល​ខិត​ប័ណ្ណ​ផ្សព្វផ្សាយ និង​សេចក្តី​ជូន​ដំណឹង​ដូច​ខាង​ក្រោម៖

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម