កីឡា
សំបុត្រទស្សនាខេមបូឌានស៊ុបភើខាប់ចាប់ពី១.២ម៉ឺនដល់៣ម៉ឺនរៀល
ក្លិបបាល់ទាត់ភ្នំពេញក្រាននឹងត្រូវជួបជាមួយក្លិបបាល់ទាត់វិសាខាដើម្បីដណ្តើមពាន រង្វាន់ខេមបូឌានស៊ុបភើខាប់ វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៣០ ខែកក្ដដា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
បើតាមសេចក្ដីប្រកាសផ្លូវការ របស់ខេមបូឌានព្រីមៀរលីគ សំបុត្រចូលរួមទស្សនាការប្រកួតក្នុងពានរង្វាន់ខេមបូឌានស៊ុបភីខាប់ មានដាក់លក់នៅទីតាំងបង្ហាញពានផ្ទាល់ (Eden Garden) ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ និងថ្ងៃទី ២៩ និងថ្ងៃទី៣០ មានការដាក់លក់ផ្ទាល់នៅ ពហុកីឡដ្ឋានជាតិ អូឡាំពិក ចាប់ពីម៉ោង ១០នាទីព្រឹក។

សម្រាប់សំបុត្រត្រូវបែងចែកជា ៣ ប្រភេទក្នុងតម្លៃផ្សេងគ្នា
- សំបុត្រប្រភេទ ១: ៣០,០០០រៀល
- សំបុត្រប្រភេទ ២: ២០,០០០រៀល
- សំបុត្រប្រភេទ ៣: ១២,០០០រៀល
កុមារចាប់ពីអាយុ៥ឆ្នាំចុះក្រោម មិនគិតថ្លៃសំបុត្រឡើយ។
បងប្អូនអ្នកគាំទ្រវិស័យបាល់ទាត់និងជាអ្នកគាំទ្ររបស់ក្លិបទាំង ២អាចរកទិញសំបុត្រចូលរួមទស្សនាការប្រកួតបាន។ នេះជាជំនួបដណ្តើមពានស៊ុបភើខាប់រវាងម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគ ភ្នំពេញក្រោន និងម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិសាខា ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ៕
អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?