កីឡា
World Cup នារី៖ ហ្វីលីពីនទទួលបាន៣ពិន្ទុដ៏សំខាន់ពីការឈ្នះ នូវែលសេឡង់
ក្រុមបាល់ទាត់នារីជម្រើសជាតិហ្វីលីពីន ទទួលបាន៣ពិន្ទុដ៏សំខាន់ បន្ទាប់ពីបានយកឈ្នះលើក្រុមម្ចាស់ផ្ទះ នូវែលសេឡង់ ដោយលទ្ធផល ១-០ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូល A ក្នុងពានរង្វាន់បាល់ទាត់នារីពិភពលោក។
គ្រាប់បាល់ជ័យជម្នះតែ១គ្រាប់គត់របស់ហ្វីលីពីន កើតឡើងនៅនាទី២៤ ក្នុងវគ្គទី១ដោយកីឡាការិនី S. Bolden តែតមួយក្បាលពេញទំហឹង ទោះបះដៃអ្នកចាំទីរបស់ នូវែលសេឡង់ ក៏បាល់នៅតែចូលទីបានសម្រេច។ ចំពោះក្រុមម្ចាស់ផ្ទះនូវែលសេឡង់ស៊ុតចូលទីហ្វីលីពីននៅនាទី៦៨ ក្នុងវគ្គទី២ ប៉ុន្តែគ្រាប់បាល់ក្រៅល្បែង ដូច្នេះចប់ការប្រកួតហ្វីលីពីនទទួលបានជ័យជម្នះ។
នេះជាការប្រកួតលើកទី២ដូចគ្នាសម្រាប់ក្រុមទាំងពីរ និងទទួលបាន៣ពិន្ទុដូចគ្នា។ ប្រកួតលើកទី១ នូវែលសេឡង់ បានយកឈ្នះ ន័រវែស ដោយលទ្ធផល ១-០ ខណៈហ្វីលីពីនបានចាញ់ស្វីសដោយលទ្ធផល ២-០។
សម្រាប់ជ័យជម្នះនេះជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ក្រុមនារីហ្វីលីពីន បន្ទាប់ពីបានបង្កើតប្រវត្តិសាស្ត្រលើកដំបូងក្នុងការទទួលបានកៅអីទៅជុំផ្តាច់ព្រ័ត្រ។ ជាពិសេសទៀតនោះក៏ជាក្តីសង្ឃឹមសម្រាប់ហ្វីលីពីនក្នុងការឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល៕
ពិន្ទុពូល A បណ្តោះអាសន្ន
- នារីស្វីស មាន៣ពិន្ទុ (១ប្រកួត)
- នារីនូវែលសេឡង់ មាន៣ពិន្ទុ (២ប្រកួត)
- នារីហ្វីលីពីន មាន៣ពិន្ទុ (២ប្រកួត
- នារីន័រវេស មានសូន្យពិន្ទុ (១ប្រកួត)
ប្រកួតបញ្ចប់ក្នុងពូល ហ្វីលីពីន ត្រូវប្រកួតជាមួយនារីន័រវេស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
វៀតណាមជួបគ្រោះផ្ទួនៗ ព្យុះទីហ្វុងផងនិងរញ្ជួយដីផង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី
-
ចរាចរណ៍៦ ថ្ងៃ ago
ចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ បន្ទាប់ពីព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ចរហូតបង្កគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ហាណូយ ប្រកាសអាសន្នថែមមួយកម្រិតទៀត ដែលជាកម្រិតធ្ងន់ ព្រោះទឹកជំនន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ូលិសអន្តរជាតិកំពុងតាមប្រមាញ់បុរសដែលជះកាហ្វេក្តៅលើទារក
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តដឹកអ្នកដំណើរ បុករះម៉ូតូ-រថយន្ត ចំនួន ៤ គ្រឿង ស្លាប់មនុស្ស ៣ នាក់