កីឡា
ផ្ទុះកំហឹងនៅអាមេរិកចំពោះកីឡាការិនីភាគច្រើនមិនច្រៀងភ្លេងជាតិនៅ World Cup នារី
មានការខឹងសម្បារកាន់តែខ្លាំងឡើងនៅសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមកីឡាការិនីបាល់ទាត់របស់ខ្លួនភាគច្រើនមិនច្រៀងភ្លេងជាតិ មុនពេលការប្រកួតបើកឆាកបាល់ទាត់នារីពិភពលោក (FIFA Women’s World Cup 2023) ទល់នឹងវៀតណាម។
នៅពេលគូប្រជែងវៀតណាមរបស់ពួកគេបានច្រៀងដោយយ៉ាងស្មោះស្ម័គ្រអំពីភ្លេងជាតិរបស់ខ្លួន សមាជិកជាច្រើនរបស់ក្រុមបាល់ទាត់នារីអាមេរិកវិញបានរក្សាភាពស្ងៀមស្ងាត់អំឡុងពេលកំពុងគោរពភ្លេងជាតិ។
ភ្លេងជាតិទាំងពីរត្រូវបានលេងមុនពេលក្រុមការពារតំណែងជើងឯក បានយកឈ្នះវៀតណាមក្នុងលទ្ធផល ៣-០ ដោយសារការទាត់ ២គ្រាប់ម្នាក់ឯងរបស់កីឡាការិនី Sophia Smith និង ១គ្រាប់របស់ Lindsay Horan នៅកីឡដ្ឋាន Eden Park ក្នុងទីក្រុង Auckland ប្រទេសនូវែលសេឡង់។
កីឡាការិនីអាមេរិកតែ៥នាក់ប៉ុណ្ណោះក្នុងចំណោមកីឡាការិនី១១នាក់ដែលបានដាក់ដៃលើទ្រូង ខណៈពេលកីឡាការិនីផ្សេងទៀតបានរក្សាដៃដោយចំហៀងរបស់ពួកគេ ឬនៅពីក្រោយខ្នង។
កីឡាការិនី Horan, Julie Ertz និង Alyssa Naeher គឺជាសមាជិកតែមួយគត់នៃក្រុមដែលបានច្រៀងតាមភ្លេង។
ការធ្វើបែបនេះ បានជំរុញឱ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រអាមេរិកមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបានរិះគន់ពួកគេចំពោះការបង្ហាញការមិនគោរព។
តារាឆ្នើមរបស់អាមេរិក Megan Rapinoe ដែលធ្លាប់ឈ្នះជើងឯក World Cup ពីរសម័យកាល និងជាម្ចាស់មេដាយមាសអូឡាំពិក បាននិយាយនៅក្នុងឆ្នាំ២០១៩ ថា នាងនឹង “មិនយកដៃលើបេះដូងរបស់ខ្ញុំ” និង “មិនច្រៀងភ្លេងជាតិម្តងទៀត”។ ស្ត្រីវ័យ ៣៨ឆ្នាំ ដែលជាអ្នកតស៊ូមតិចំពោះអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) និងសមភាពយេនឌ័រ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់