Connect with us

កីឡា

ក្រុមវាយកូនបាល់កម្ពុជាកំពុងប្រកួតជាមួយហ៊្សក់ដានីជើង​ឯក Davis Cup ប្រចាំតំបន់អាស៊ី

បានផុស

នៅ

ក្រុម​កីឡា​វាយ​កូន​បាល់ជម្រើស​ជាតិ​កម្ពុជា​កំពុង​ប្រកួត​ក្នុង​ពាន​រង្វាន់​កម្រិត​ពិភព​លោក Davis Cup កម្រិត​ទី​៣ ប្រចាំ​តំបន់ Asia/Oceania នៅ​ប្រទេស​ស្រីលង្កា ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចាប់​ឆ្នោត​ក្រុម ​កម្ពុជា ស្ថិតនៅពូល 𝗕 ជាមួយ ហ៊្សកដានី ម៉ាឡេស៊ី និង​អូសេអានី។ សម្រាប់​កីឡាករ​កម្ពុជា​មាន​៤រូប​គឺ​ ឡុង សំនៀង, ឃ្លាំង ពន្លក, ឡេង សារិនរាជ និងកីឡាករ ទេព ទីម៉ូធី។ ក្រោយចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​លេខ១ និង​លេខ​២​នៃ​ពូល​នីមួយ​ៗ​ត្រូវ​ឡើង​វគ្គ​ខ្វែង​ជា​មួយ​ពូល A ដើម្បី​រក​​ក្រុម​ជយលាភី​ឡើង​ទៅ​តំបន់ II។

សម្រាប់​ការ​ប្រកួត​បើក​ឆាក​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្កដា​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង ហ៊្សកដានី ក្នុង​វគ្គ​សន្សំ​​ពិន្ទុ​ក្នុង​ពូល។

កាលពីឆ្នាំមុន (២០២២) កម្ពុជា បានប្រកួតឈ្នះ សិង្ហបុរី ២-១ នៅក្នុងកម្រិត៤ ដើម្បីបានឡើងមកកម្រិត៣នេះ ដូច្នេះនេះជាលើកទី៦ ដែលកម្ពុជា បានលេងនៅក្នុង 𝗗𝗮𝘃𝗶𝘀 𝗖𝘂𝗽 កម្រិត៣ ខណៈ ៥លើកកន្លងមកនៅឆ្នាំ២០១២, ២០១៣, ២០១៤, ២០១៥ និង​២០១៦។

𝗗𝗮𝘃𝗶𝘀 𝗖𝘂𝗽 ជាព្រឹត្តិការណ៍ប្រកួត​វាយ​កូន​បាល់​កម្រិត​ពិភព​លោក​​ដែល​ធ្វើ​ឡើង​តាម​កម្រិត និង​តំបន់ដែលមាន ៤កម្រិត និងគ្រប់គ្រងដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (𝗜𝗧𝗙) ហើយប្រកួតប្រជែងជារៀងរាល់ឆ្នាំរវាងក្រុមមកពីជាង ១៤០ប្រទេស៕

ទស្សនាលទ្ធផលបច្ចុប្បន្នភាព សូមចុចលើ Davis Cup 2023

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម