កីឡា
ការចាប់ឆ្នោតជម្រុះ World Cup រសៀលនេះ តើក្រុមណាប៉ះកម្ពុជា?
ការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦ (World Cup 2026) ប្រចាំតំបន់អាស៊ីនឹងធ្វើនៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រទេសចំនួន២០ដែលមានចំណាត់ថ្នាក់នៅអាស៊ីចាប់ពីលេខ២៧ដល់៤៦។
ដោយសារប្រទេសស្រីលង្កាត្រូវបានជាប់ពិន័យ និងជម្រើសកោះ Northern Mariana មិនមែនជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដូច្នេះមានក្រុមចំនួន១៨ត្រូវចាប់ឆ្នោត និងប្រជែងវគ្គជម្រុះជុំទី១ដើម្បីជ្រើសរើសយកក្រុមចំនួន៩ឡើងទៅវគ្គជម្រុះជុំទី២នៅតំបន់អាស៊ី។

ក្រុមជម្រើសជាតិដែលនៅ POT 1 ពីលេខ១ដល់លេខ៩ នឹងប៉ះក្រុមនៅ POT 2 ពីលេខ១០ដល់លេខ១៨។ ក្រុមជម្រើសជាតិកម្ពុជានឹងប៉ះក្រុមជម្រើសជាតិមួយក្នុងចំណោមជម្រើសជាតិពីលេខ១០ដល់១៨ខាងក្រោមមានដូចជា ម៉ាកាវ ម៉ុងហ្គោលី ប៊ូតាន់ ឡាវ ព្រុយណេ បង់ក្លាដែស ទីម័រខាងកើត ប៉ាគីស្ថាន និងកោះហ្គាំ។
ការប្រកួតជម្រុះជុំទី១ ជើងទី១ ធ្វើនៅថ្ងៃទី១២ ខែតុលា និងជើងទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសយក៩ក្រុមឡើងទៅប្រកួតជម្រុះជុំទី២បន្តទៀតនៅតំបន់អាស៊ី។
POT 1
- ១. ឥណ្ឌូណេស៊ី (លេខ១៦០)
- ២. ឆានីយ តៃប៊ិ (លេខ១៥៣)
- ៣. ម៉ាល់ឌីវ (លេខ១៥៤)
- ៤. យ៉េមែន (លេខ១៥៦)
- ៥. អាហ្វហ្គានីស្ថាន (លេខ១៥៧)
- ៦. សិង្ហបុរី (លេខ១៥៨)
- ៧. មីយ៉ាន់ម៉ា (លេខ១៦០)
- ៨. នេប៉ាល់ (លេខ១៧៥)
- ៩. កម្ពុជា (លេខ១៧៦)
POT 2
- ១០. ម៉ាកាវ (លេខ១៨២)
- ១១. ម៉ុងហ្គោលី (១៨៣)
- ១២. ប៊ូតាន (លេខ១៨៤)
- ១៣. ឡាវ (លេខ១៨៨)
- ១៤. ព្រុយណេ (លេខ១៩១)
- ១៥. បង់ក្លាដែស (លេខ១៩២)
- ១៦. ទីម័រខាងកើត (លេខ១៩៥)
- ១៧. ប៉ាគីស្ថាន (លេខ២០១)
- ១៨. ហ្គាំ (លេខ២០៦)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?