Connect with us

កីឡា

ជាង១០ឆ្នាំមិនដែលចាញ់ Inoue ត្រូវបាន Pacquiao សរសើរមិនដាច់មាត់

បានផុស

នៅ

កីឡាករ​ប្រដាក់​សកល​ជប៉ុន Naoya Inoue ទើប​តែ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក២​គ្រឿង​បន្ថែម​ទៀត បន្ទាប់​ពី​ផ្តួល​កីឡាករ​អាមេរិក Stephen Fulton ក្នុង​ទឹក​ទី​៨​កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

កីឡាករ Fulton និង Inoue មុនការប្រកួត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ការ​ផ្តួល​កីឡាករអាមេរិក Fulton ក្នុង​ទឹក​ទី​៨ រូប​គេ​ត្រូវ​បាន​ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao បាន​សរសើរ​យ៉ាង​ខ្លាំង​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​គេ។ វីរបុរស​ហ្វីលីពីន​បាន​សរសើរ​ថា ៖«Inoue មាន​ល្បឿន​ដ៏​អស្ចារ្យ និង​កណ្តាប់​ដៃ​មាន​កម្លាំង​ខ្លាំង​ណាស់។ គាត់​ជា​កីឡាករ​ប្រដាល់​ដ៏​ពិសេស​ម្នាក់»។

កីឡាករ Inoue ទទួលបានខ្សែក្រវាត់ពី Fulton

Naoya Inoue បាន​ចាប់​ផ្តើម​​វ៉ៃ​​​ប្រដាល់​សកល​​​ស្ម័គ្រ​ចិត្ត​ពី​ឆ្នាំ​២០១០ ដល់​២០១២​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​ជា​ច្រើន​មាន​ដូច​ជា ជើង​ឯក​យុវជន​អាស៊ី ជើង​ឯក​យុវជន​ពិភព​លោក ជើង​ឯកពិភព​លោក AIBA និង​ជម្រុះ​តំបន់​អាស៊ី​ដើម្បី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក។

នៅ​ចុង​ឆ្នាំ២០១២ រូប​គេ​បាន​ចាប់​ផ្តើម​ប្រកួត​ប្រដាល់​សកល​អាជីព​​ដែល​ប្រកួត​ដំបូង​​ត្រឹម​៨​ទឹក​ដោយ​បាន​ផ្តួល​កីឡាករ Crison Omayao ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៤។ នៅ​ឆ្នាំ​២០១៣ រូប​គេ​​បាន​​ផ្តួល​ដៃ​គូ​ឲ្យសន្លប់​ក្នុង​ទឹក​ទី​១សម្រាប់​ការ​ប្រកួត​៨​ទឹក និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១០​សម្រាប់​ការ​ប្រកួត​១០​ទឹក។

ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣​មក Inoue អាយុ​៣០​ឆ្នាំ​បានបង្កើន​​ការ​ប្រកួត​​អាជីព​​ដែល​មាន​១២​ទឹក​រហូត​ដល់​បច្ចុប្បន្ន​​ដែល​មាន​ស្ថិតិ​ប្រកួត​សរុប​២៥​លើក ឈ្នះ​​ទាំង​២៥​លើក ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​២២​ដង ដោយ​មិនទាន់​ស្គាល់​បរាជ័យ​ម្តង​ណា​ឡើយ។

សព្វ​ថ្ងៃ​នេះ Inoue ​​កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់កម្រិត​ពិភព​លោក១០​គ្រឿង​ដូច​ខាង​ក្រោម៖

  • OPBF light-flyweight
  • WBC light-flyweight
  • WBO junior-bantamweight
  • WBA (Regular) bantamweight
  • IBF និង vacant The Ring bantamweight
  • WBA Super bantamweight
  • WBC bantamweight
  • WBO bantamweight
  • WBC super bantamweight
  • WBO super bantamweight

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣២ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥២ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម