Connect with us

កីឡា

Thiago ទំនងហ្វឹកហាត់ជាមួយគ្រូ សេន ប៊ុនថេន ក្រោយចេញពីក្លិប KKIF

បានផុស

នៅ

កីឡាករប្រដាល់ប្រេស៊ីលសញ្ជាតិខ្មែរ សែន ច័ន្ទឬទ្ធីគុណ (Thiago Teixeira) ទំនង​ជា​ចូល​ហ្វឹក​ហាត់​ជា​មួយ​ក្លិប​ដែល​អតីត​កីឡាករ សេន ប៊ុនថេន កំពុង​បង្ហាត់ បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ក្លិបគុនខ្មែរអន្តរជាតិ (KKIF) កាលពីថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ម្សិល​មិញ​នេះ អ្នក​និយម​តាម​ដាន​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ចាប់​អារម្មណ៍​លើ​កីឡាករ សែន ច័ន្ទឬទ្ធីគុណ ដែល​បាន​ប្រកាស​ចាក​ចេញ​ពី​ក្លិប​គុនខ្មែរអន្តរជាតិ​ដែលត្រូវបានគេដឹងជាក្លិបបង្កើតឡើងដោយឧកញ៉ា ស្រី ចាន់ថន និង​ជា​កន្លែង​ដែល​កីឡាករប្រេស៊ីល​សញ្ជាតិ​ខ្មែរ​រូប​ចូល​តាំង​ពី​ដំបូង។

ទន្ទឹម​ជា​មួយ​គ្នា​នេះ លោក សេន ប៊ុនថេន អតីត​ដៃ​គូ​របស់​ ច័ន្ទឬទ្ធីគុណ និង​ជា​គ្រូ​បង្ហាត់​ម្នាក​បាន​និយាយ​ថា ៖«ឬទ្ធីគុណ ​ អ្នក​ត្រូវ​​ចាំ​​ ចាប់​តាំង​ពី​​អ្នក​​សម្រេច​ចិត្ត​ឈាន​ជើង​ចូល​មក​រស់​នៅលើ​ទឹក​ដី​​ប្រទេស​​កម្ពុជា​​ ខ្ញុំ​មិន​បាន​ទុក​អ្នក​ជា​មិត្ត​ខ្ញុំ​ទេ​​ តែ​ខ្ញុំ​បាន​ចាត់​ទុក​អ្នក​ជា​គ្រួ​សារ​របស់​​ខ្ញុំបាត់​ទៅហើយ… កុំគិតច្រើន​! ​តោះយើង​កាន់​ដៃ​គ្នា​ដើរ​បន្ត​ទៀត»។

តាម​រយៈ​សារ​ខាង​លើ​នេះ​​ទំនង​ជា​ សែន ច័ន្ទឬទ្ធីគុណ ចូល​រួម​​ហ្វឹក​ហាត់​នៅ​ក្លិប ប៉ែនកាក់កីឡា ដែល​​បង្កើត​ឡើង​ដោយ​ឧកញ៉ា ប៉ែន កាក់ ​និង​ជា​កន្លែង​ដែល​លោក សេន ប៊ុនថេន កំពុង​បង្ហាត់​ប្រដាល់​គុន​ខ្មែរ។

សេន ប៊ុនថេន និង  សែន ច័ន្ទឬទ្ធីគុណ កាល​ពី​១០​ឆ្នាំ​មុន​​ធ្លាប់​ប្រកួត​គ្នា​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ប៉ុន្តែ​ពេល​នេះ​បាន​ក្លាយ​ជា​មិត្តភក្តិជិត​ស្និទ្ធ​នឹង​គ្នា។

កីឡាករ​ប្រដាល់​ប្រេស៊ីល Thiago Teixeira ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​កាល​ពី​​​ដើម​ខែ​មេសា ឆ្នាំ​២០២៣​នេះ បន្ទាប់​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ និង​លើក​កម្ពស់​គុន​ខ្មែរ ព្រម​ទាំង​​​ទទួល​បាន​ក្តី​ស្រឡាញ់​ខ្លាំង​ពី​ប្រជា​ជន​កម្ពុជា បន្ទាប់​ពី​រូប​គេ​បាន​មក​ប្រកួត​ជា​មួយ​ ធឿន ធារ៉ា ​ដើម្បី​ដណ្តើមខ្សែ​ក្រវាត់​ IPCC Kun Khmer Belt កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២៣។

ក្រោយ​មក រូប​គេ​បាន​មក​ហ្វឹក​ហាត់​គុន​ខ្មែរ​នៅ​​កម្ពុជា​ និង​ប្រកាស​ពី​ការ​ប្រកួត​តំណាង​ឲ្យ​គុន​ខ្មែរ​​លើ​ឆាក​អន្តរជាតិ។ ជា​ពិសេស​ការ​ប្រកួត​ឈ្នះ​ខ្សែ​ក្រវាត់ WMO នៅ​កម្មវិធី​ Apex Fight Series កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មេសា​ និង​បាន​គ្រង​ខ្សែ​ក្រវាត់​នេះ​ជា​មួយ​នឹង​ការ​លើក​ទង់​ជាតិ​ខ្មែរ​លើ​ឆាក​អន្តរជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម