កីឡា
ជំនួបដ៏កក្រើក! ភ្នំពេញក្រោន ប៉ះ វិសាខា ដណ្តើមពានស៊ុបភើខាប់ថ្ងៃអាទិត្យនេះ
ជំនួបដ៏គួរឲ្យចាប់អារម្មណ៍ដណ្តើមពានរង្វាន់ខេមបូឌានស៊ុបភើខាប់ រវាងក្រុមជើងឯកខេមបូឌានព្រីមៀរលីគ ភ្នំពេញក្រោន និង វិសាខា ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៣០ ខែកក្ដដា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្លិបភ្នំពេញក្រាន និងវិសាខា សុទ្ធតែតៀមខ្លួនបានល្អដូចគ្នាសម្រាប់ត្រៀមរដូវកាលថ្មី។ ម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគបានចេញទៅប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ី និងថៃ ខណៈវិសាខា ក៏បានចេញទៅកម្តៅសាច់ដុំនៅថៃដែរ។

សម្រាប់ការត្រៀមរដូវកាលថ្មី ភ្នំពេញក្រោនមិនមានការផ្លាស់ប្តូរសមាជិកគួរឲ្យកត់សំគាល់ទេ ដោយសារក្រុមទាំងមូលល្អតាំងពីរដូវមុន និងទើបតែបានឈ្នះជើងឯក ខេមបូឌានលីគខាប់កាលពីខែមុន។ ពីរឆ្នាំចុងក្រោយនេះ ភ្នំពេញក្រោមឈ្នះពានរង្វាន់ចំនួន៥គឺខេមបូឌានព្រីមៀរលីគ២ ខេមបូឌានលីគខាប់២ និងខេមបូឌានស៊ុបភើខាប់១ ដូច្នេះប្រសិនបើថ្ងៃអាទិត្យនេះឈ្នះទៀតមានន័យថា ក្លិបនេះប្រមូលពានរង្វាន់ស្ទើរទាំងអស់ លើកលែងតែពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។
ចំពោះវិសាខាបានធ្វើការផ្លាស់ប្តូរកីឡាករគួរឲ្យកត់សំគាល់ក្នុងនោះបញ្ចេញកីឡាករខ្លះឲ្យខ្ចីជើងទៅក្រុមខេត្តព្រៃវែង និងបានចែកផ្លូវជាមួយកីឡាករ Macos Vinicius និង Emmanuel Mbarga ដោយនាំចូលខ្សែប្រយុទ្ធថ្មីសញ្ជាតិប្រេស៊ីល De Liveira Bastos Jonata និងខ្សែបម្រើប្រយុទ្ធប្រេស៊ីល Jorge Eduardo Pedro Junior។ វិសាខាបានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៣រដូវកាលជាប់គ្នា។
ភ្នំពេញក្រោន បាននាំចូលខ្សែការពារ Seo Moe Kyaw សញ្ជាតិមីយ៉ាន់ម៉ា ដើម្បីពង្រឹងតំបន់ការពារឲ្យកាន់តែរឹងមាំ ខណៈវិសាខាពង្រឹងតំបន់ប្រយុទ្ធដោយនាំចូលខ្សែបម្រើប្រយុទ្ធ Mouzinho Lima សញ្ជាតិទីម័រខាងកើតដែលកំពុងតែល្អ។
ក្លិបទាំងពីរមានប្រវត្តិជួបគ្នា១៨លើកគិតចាប់តាំងពីឆ្នាំ២០១៨ ទាំងក្នុងលីគ និងពានរង្វាន់ផ្សេងៗ។ ក្នុងការជួបគ្នាទាំងនោះ ភ្នំពេញក្រោនបានឈ្នះ៤លើក ស៊ុតបញ្ចូលទីបាន២៩គ្រាប់ ស្របពេល វិសាខា ឈ្នះ៥លើក ស៊ុតបញ្ចូលទី៣១គ្រាប់ និងស្មើគ្នា៩លើក។
ការជួបគ្នាក្នុងពានរង្វាន់បើករដូវកាល ភ្នំពេញក្រោន បានឈ្នះវិសាខា ដោយលទ្ធផល ២-១ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ និងជួបគ្នាក្នុងពានរង្វាន់ខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២២ ភ្នំពេញក្រោនបានយកឈ្នះវិសាខា ២-១ ទៀត ដូច្នេះវិសាខាមិនដែលឈ្នះភ្នំពេញក្រោនឡើយក្នុងពានរង្វាន់បើករដូវកាល។
ជឿជាក់ថា អ្នកគាំទ្ររបស់ក្លិបទាំងពីរនឹងចូលទស្សនា និងលើកទឹកចិត្តច្រើនដល់ក្រុមសំណព្វចិត្តទាំងពីរនាល្ងាចថ្ងៃអាទិត្យ ទី៣០ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលជាទឹកដីកណ្តាល៕
អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?