Connect with us

កីឡា

សៀង ចន្ធា លេងនៅលីគកាតារទី២បានផលចំណេញអ្វីខ្លះ?

បានផុស

នៅ

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា និង​បឹងកេត​លេខ​៩ សៀង ចន្ធា ​បាន​ចូល​រួម​ជាមួយ​​ក្លិប AL SHAHANIYA នៃ​លីគ​លំដាប់​ទី​២​របស់​ប្រទេស​កាតារ​ជា​ផ្លូវ​ការ​ហើយ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល។

បន្ទាប់​ពី​ទៅ​ដល់​ទឹក​ដី​ប្រទេស​កាតារ និង​ធ្វើ​តេស្ត​សុខភាព​ទទួល​បាន​ជោគជ័យ​ សៀង ចន្ធា បាន​ធ្វើ​ដំណើរ​ជា​មួយ​មិត្ត​រួម​ក្រុម​​ទៅ​ហ្វឹក​ហាត់​​​រយៈ​ពេល​២០​ថ្ងៃ​នៅ​ប្រទេស​តួកគី​​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះទទួល​បាន​តម្លៃ​ខ្លួន​ប្រមាណ​៦​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​រដូវ​កាល ប៉ុន្តែ​​តាម​ការបញ្ជាក់​ពី​លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប​បឹងកេត​ថា មិន​មែន​ជា​ការ​ពិត​ទេ​ចំពោះ​ទិន្នន័យ​នោះ។

តាម​ពិត​ទៅតម្លៃ​ខ្លួន​ដែល​ សៀង ចន្ធា ទទួល​បាន​ជា​រឿង​ម្យ៉ាង ប៉ុន្តែ​​អត្ថប្រយោជន៍​សំខាន់​មាន​ច្រើន​​ក្រៅ​ពី​លុយ។ រូប​គេ​បាន​ក្លាយ​ជា​​កីឡាករ​កម្ពុជាទី១ និង​ជា​កីឡាករ​តំបន់​អាស៊ាន​ទី១​បាន​​ទៅ​លេង​នៅ​លីគ​ទី​២​របស់​កាតារ។

អភិវឌ្ឍ​ខ្លួន

សៀង ចន្ធា ទទួល​បានឱកាស​​​​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​​នៅ​​​ប្រទេស​ដែល​មាន​​បាល់ទាត់​រីក​ចម្រើន។ តាំង​ពី​ដើម​មក កីឡាករ​កម្ពុជា​រូប​នេះដាក់​គោល​ដៅ​លេង​ក្លិប​កំពូល​របស់​ប្រទេស​អេស្ប៉ាញគឺ FC Barcelona ប៉ុន្តែ​មុន​ឈាន​ដល់​ក្លិប​កំពូល​លើ​លោក រូប​គេ​ទាល់​តែ​ចាប់​ផ្តើម​ពីក្លិប​អាជីព​នៅ​តំបន់​អាស៊ី។ ដើម្បី​ទទួល​បានឱកាស​ចូល​លេង​ក្លិប​នៅ​អាស៊ី​ រូប​គេ​ត្រូវ​ចូល​រួម​ជា​មួយ​ក្លិប​ដែល​មាន​គុណភាព​ខ្ពស់​ជាង​កម្ពុជា​ជា​មុន​សិន។ ប្រសិន​បើ​រូប​គេ​ទទួល​បាន​ជោគជ័យ​នៅ​តំបន់​អាស៊ី នោះ​ទ្វារ​នឹង​បើក​​សម្រាប់​រូប​គេ​ឆ្ពោះ​ទៅតំបន់​អឺរ៉ុប។

ក្រុមជម្រើសជាតិ​កម្ពុជា​នឹង​កាន់តែល្អ

សៀង ចន្ធា ​នឹង​រួម​ចំណែក​​ជួយ​ដល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។ នៅ​ពេល រូប​គេ​អភិវឌ្ឍ​ខ្លួន​កាន់​តែល្អ និង​កាន់​តែ​មាន​គុណភាព​ ការ​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​រឹត​តែ​ធ្វើ​ឲ្យ​មាន​គុណភាព​សម្រាប់​ការ​ប្រកួត​អន្តរជាតិ។ ​គ្រប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ខ្លាំង​ៗ​នៅ​លើ​ពិភព​លោក​សុទ្ធ​តែ​មាន​កីឡាករ​លេង​នៅលីគកំពូល​ប្រទេស​ផ្សេង​ៗ។ ក្រុម​ជម្រើស​ជាតិ​ខ្លះ​ស្ទើរ​តែ​គ្មាន​កីឡាកររបស់​ខ្លួន​​លេង​​នៅ​ក្នុង​ស្រុក​ផង។

កេរ្តិ៍​បាល់ទាត់​កម្ពុជាលើឆាកអន្តរជាតិ

កេរ្តិ៍​ឈ្មោះ​របស់​បាល់ទាត់​កម្ពុជា​នឹង​​ត្រូវ​បាន​បណ្តា​ប្រទេស​ផ្សេង​ៗនៅ​លើ​ពិភព​លោក​ចាប់​អារម្មណ៍កាន់តែច្រើន។ រហូត​ដល់​ពេល​នេះ មាន​បណ្តា​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​បាន​ចុះ​ផ្សាយរួចហើយពី សៀង ចន្ធា បានទៅលេងនៅប្រទេសកាតារ។ ប្រសិនបើ រូបគេទទួលបានឱកាសបង្ហាញខ្លួនលើទីលាន​ញឹក​ញាប់​ និងទទួលបានជោគជ័យទៀតនោះ រឹតតែធ្វើឲ្យពិភពលោកចាប់អារម្មណ៍ពីកម្ពុជា។

ជាងនេះ​ទៀត​នោះ ប្រសិន​បើ​ សៀង ចន្ធា ទទួល​បាន​ជោគជ័យ រូប​គេ​នឹង​ក្លាយ​ជា​អ្នក​ត្រួយត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​កាតារ​ចង់​បាន​​កីឡាករ​កម្ពុជា​ផ្សេង​ៗ​ទៀត ហើយ​ប្រទេស​ផ្សេង​ក៏​ចង់​បាន​យុវជន​កម្ពុជា​ដែល​ល្អ​ៗ​ទៅ​លេង​ដែរ។

សៀង ចន្ធា បាន​ក្លាយ​ជា​កីឡាករ​ទី​២​របស់​បឹងកេត​ដែល​​ទទួល​បាន​ឱកាស​ទៅ​លេង​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​កីឡាករ ចាន់ វឌ្ឍនាកា បាន​ទៅ​លីគ​ទី២​របស់​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ​២០១៧។ រូប​គេ​ក៏​​ក្នុង​ចំណោម​កីឡាករ​មួយ​ចំនួន​ដែល​បាន​ចេញ​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្រៅ​ប្រទេស​ដូច​ជា ធារី ចន្ធាប៊ីន, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង, កុក បូរីស និង ឃីម បូរី ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម