Connect with us

កីឡា

អ្នកលេងគុនខ្មែរ១០​រូប​ទទួលបានជោគជ័យខ្លាំងដើមឆ្នាំ២០២៣

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ​ជា​ច្រើន​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​ទាំង​​ការ​ប្រកួត​នៅ​ក្លិប និង​ជម្រើស​ជាតិ។ ​កីឡាករ​ខ្លះ​បាន​ឈ្នះ​​ទាំង​មេដាយ​មាស​កីឡា​ស៊ីហ្គេម និង​ខ្សែ​ក្រវាត់​អន្តរជាតិ ខណៈ​អ្នក​ខ្លះ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​អន្តរជាតិ ប៉ុន្តែ​មិន​បាន​ជាប់​ជម្រើស​ជាតិ​ទេ។

ថ្ងៃ​នេះ សូម​បង្ហាញ​កីឡាករ​១០​រូប​ដែល​អាច​ចាត់​​​ថា ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​​ក្នុង​អាជីព​​ប្រដាល់​របស់​ខ្លួន​នៅ​ដើម​​ឆ្នាំ​២០២៣​។

ព្រំ សំណាង

រូប​គេ​​ជា​កីឡាករ​ទម្ងន់​​ធ្ងន់​មិន​ធ្លាប់​ចាញ់​សោះ​សម្រាប់​ការ​ប្រកួត​៣០​លើក​ចុង​ក្រោយ​គិត​ចាប់​​តាំង​ពី​ដាច់​ឆ្នាំ​២០២២រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០២៣​នេះ។ ក្នុង​នាម​ជា​កីឡាករ​គុន​ខ្មែរ​ជម្រើស​ជាតិ រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម និង​ខ្សែក្រវាត់៤​គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-ខ្សែក្រវាត់គុន​ខ្មែរ​អន្តរជាតិ KIF
-ខ្សែក្រវាត់អន្តរជាតិ Thai Fight
-ខ្សែក្រវាត់គ្រុឌ​គុនខ្មែរអន្តរជាតិ
-ខ្សែក្រវាត់គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព
-មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ២០២៣

ប៉ឹត សង្ឃឹម

កីឡាករ​គុន​ខ្មែរ ប៉ឹត សង្ឃឹម មិនទាន់​ស្គាល់​ពាក្យ​បរាជ័យ​ឡើង​ក្នុង​ការ​ឡើង​សង្វៀន​ប្រហែល​ជា​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ និង​អាច​ចាត់​ទុក​ជា​កីឡាករ​ទទួល​បាន​ជោគជ័យបំផុត។ រូប​គេ​បាន​ឈ្នះ​មេដាយ​មាសស៊ីហ្គេម​២​រដូវ​កាល​ជាប់​គ្នា និង​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង​។ សម្រាប់​ឆ្នាំ​២០២៣​នេះ រូប​គេ​មិន​សូវ​បាន​ឡើង​ប្រកួត​ទេ​ដោយ​បាន​ហ្វឹក​ហាត់​នៅ​ជម្រើស​ជាតិ។ រូប​គេ​បាន​ខ្សែក្រវាត់គុន​ខ្មែរ IPCC Kun Khmer និង​​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣។

ឈុត សេរីវ៉ាន់ថង

កីឡាករ​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​ក៏​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ដើម​ឆ្នាំ​២០២៣​នេះ​ដោយ​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ២០២៣ និង​​ខ្សែ​ក្រវាត់ NNP។

ឃីម បូរ៉ា

កូន​ប្រុស​របស់​លោក ហេង ប៊ុនឃីម ក៏​ជា​កីឡាករ​ទទួល​បាន​ជោគជ័យ​ច្រើន​ក្នុង​អាជីព​របស់​ខ្លួន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ សម្រាប់​ឆ្នាំ​២០២៣​ រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម និង​ខ្សែ​ក្រវាត់​គ្រុឌ​អន្តរជាតិ។

ធឿន ធារ៉ា

រូប​គេ​មិនបាន​ជាប់​ជម្រើស​​​ជម្រើស​ជាតិ​កម្ពុជាទេ ប៉ុន្តែ​ជា​កីឡាករ​ប្រដាល់​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​លើ​ឆាក​អន្តរជាតិ។ ដោយ​គ្រាន់​តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​អន្តរជាតិ​៤​គ្រឿង។

-ឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight
-ឈ្នះ​ខ្សែក្រវាត់គុន​ខ្មែរ​អន្តរជាតិ IPCC Kun Khmer
-ខ្សែក្រវាត់ គ្រុឌគុនខ្មែរអន្តរជាតិ
-ឈ្នះ​ខ្សែក្រវាត់គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព

ពេជ្រ សម្បត្តិ

កីឡាករ​រូប​នេះ​មិន​មែន​ជា​សមាជិក​ជម្រើស​ជាតិ​ទេ ដូច្នេះ​រូប​គេ​ទទួល​បាន​ជោគជ័យ​សម្រាប់​ក្លិប។ បន្ទាប់​ពី​ឈ្នះ​ខ្សែ​ក្រវាត់​ខារ៉ាបាវ​កាល​ពី​ចុង​ឆ្នាំ​២០២២ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​គ្រុឌ​អន្តរជាតិ ឆ្នាំ​២០២៣ និង​ឈ្នះពាន​រង្វាន់​នៅ​ប្រទេស​បារាំង។

ពេជ្រ ប៊ុនសិទ្ធ

កូន​សិស្ស​របស់​លោក​គ្រូ​ ពេជ្រ សុផាន់ មិន​មែន​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទេ ប៉ុន្តែ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​អន្តរជាតិ​១​គ្រឿង​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន។ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់ខារ៉ាបាវ​អន្តរជាតិឆ្នាំ​២០២៣។

រឿង សោភ័ណ្ឌ

រឿង សោភ័ណ្ឌ ទើប​តែ​វិល​ត្រឡប់​ចូល​សង្វៀន​ប្រហែល​ជា​ពីរ​ឆ្នាំ​ចុង​ក្រោយ និង​បាន​ជាប់​ជម្រើស​ជាតិគុន​ខ្មែរ បន្ទាប់​ពី​របួស​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​រូប​គេ​កម្រ​បរាជ័យ​ណាស់​ក្នុង​ការ​ប្រកួត​។ ជា​ពិសេស ការ​ប្រកួត​ចុង​ក្រោយ រូប​គេ​បាន​ឈ្នះ​ដៃ​គូ​កាល​ពី​​១០​ឆ្នាំ​មុន ចេស្តា របស់​ថៃ។ រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេមឆ្នាំ​២០២៣។

ផល សោភ័ណ្ឌ

កូនសិស្ស​នៅ​ក្លិប​តាឡីដំរី​មាន​ឬទ្ធិ​រូប​នេះ​រក្សា​សមត្ថភាព​បាន​ល្អ​ណាស់ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​៥​ឆ្នាំ​មុន។ រូប​គេ​មិន​បាន​ជាប់​ជម្រើស​ជាតិ​ទេ ប៉ុន្តែ​ការ​ប្រកួត​នៅ​ក្លិប រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​អន្តរជាតិ​១​គ្រឿង​នៅ​ឆ្នាំ​២០២៣​នេះ។ នៅ​ឆ្នាំ​២០២៣​នេះ​រូប​គេ​បានឈ្នះ​ខ្សែ​ក្រវាត់​គ្រុឌ​គុន​ខ្មែរ​អន្តរជាតិ។

លន បញ្ញា

អ្នក​ប្រដាល់​រូប​នេះ​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​ដែល​ទទួល​បាន​ជោគជ័យ​ម្នាក់​សម្រាប់​អាជីព​ប្រដាល់​របស់​ខ្លួន​ក្នុង​​ឆ្នាំ​២០២៣​នេះ។ ថ្វី​បើ​រូប​គេ​មិន​​បាន​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ណា​មួយ ប៉ុន្តែ​បើ​និយាយ​ពី​ការ​ឡើង​សង្វៀន​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មិន​ដែល​ចាញ់​ឡើយ។ ជា​ពិសេស​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើបទឈប់បាញ់ រុស្ស៊ី-អ៊ុយក្រែន បរាជ័យ

KPT+៣៤ នាទីutes មុន

ជាងកាត់សក់ជប៉ុន វ័យ​១០៨​ឆ្នាំ​ នៅ​តែមាំមួន ដោយសារ​ប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានៃជីវិត

កីឡា៥៨ នាទីutes មុន

គ្រូធំ អេស្ប៉ាញ បង្ហើបហេតុផល ដែលធ្វើឱ្យលោកកោះហៅ Raul Asencio មកកាន់ជម្រើសជាតិ

អាជីព១ ម៉ោង មុន

សហគ្រិនខ្មែរមួយរូប ត្រូវបានទស្សនាវដ្ដីល្បីឈ្មោះនៅជប៉ុនសរសើរជា «ដៃគូវិនិយោគដ៏ល្អនៅប្រទេសជប៉ុន»បោះ​ផ្សាយ​លក់​៣០០០០​ច្បាប់​

ព័ត៌មានជាតិ២ ម៉ោង មុន

ភ្ញៀវទេសចរប្រមាណ១ពាន់នាក់បានធ្វើដំណើរឆ្លងកាត់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុក្នុង១ថ្ងៃ

សន្តិសុខសង្គម១៦ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ៤ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម