កីឡា
កម្ពុជាបញ្ជូនបាល់ទាត់នារីទៅប្រកួតកីឡាទ្វីបអាស៊ី តែមិនបញ្ជូនក្រុមបុរស
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចបញ្ជូនក្រុមកីឡាបាល់ទាត់នារីជម្រើសជាតិកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាធំប្រចាំទ្វីបអាស៊ីគឺ Asian Games ដែលរៀបចំការប្រកួត៤ឆ្នាំម្តង។
ការញ្ជូនតែក្រុមកីឡាបាល់ទាត់នារីពិតជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ បន្ទាប់ពីក្រុមបាល់ទាត់នារីទើបតែមានសកម្មភាពជាផ្លូវការនាប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែហាក់មានលទ្ធផលល្អគួរឲ្យកត់សំគាល់។

ជាក់ស្តែងក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ និងទើបតែចូលរួមប្រកួតស៊ីហ្គេមលើកដំបូង។
លទ្ធផលនៃការចាប់ឆ្នោតកាលពីថ្ងៃទី២៧ ខែកក្កដា ក្រុមបាល់ទាត់នារីកម្ពុជាស្ថិតនៅក្នុងពូល C ជាមួយក្រុមខ្លាំងកូរ៉េខាងជើង និងសិង្ហបុរី។ ក្រុមបាល់ទាត់នារីកូរ៉េខាងជើងគឺជាក្រុមខ្លាំងលំដាប់ពិភពលោក ប៉ុន្តែក្រុមសិង្ហបុរីគឺកម្ពុជាធ្លាប់ឈ្នះ ដូច្នេះមើលទៅអាចមានសង្ឃឹមខ្លះដែរក្នុងការឡើងទៅវគ្គបន្ទាប់។

ក្រុមបាល់ទាត់បុរសកម្ពុជាអាយុក្រោម២២ឆ្នាំត្រូវបានមហាជនដឹងថា បានត្រៀមខ្លួនរយៈពេលច្រើនឆ្នាំដើម្បីត្រៀមកីឡាស៊ីងហ្គេម ឆ្នាំ២០២៣។ ជាពិសេសក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្វើអ្វីគ្រប់យ៉ាងដើម្បីត្រៀមសម្រាប់ស៊ីហ្គេម។ ជាក់ស្តែងរាល់ការប្រកួតព្រឹត្តិការណ៍អន្តរជាតិដូចជាជើងឯកអាស៊ាន ជម្រុះ AFC និងជម្រុះជើងឯកពិភពលោក គឺសហព័ន្ធតែងតែជ្រើសរើសយុវជនឲ្យចូលរួមដើម្បីបង្កើនបទពិសោធសម្រាប់ស៊ីហ្គេម ប៉ុន្តែជាលទ្ធផល ក្រុម U22 កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះឆ្លងមិនផុតវគ្គសន្សំពិន្ទុក្នុងពូល។
ជាមួយគ្នានេះ កម្ពុជាក៏បានសម្រេចបញ្ជូនក្រុមបាល់ទះជម្រើសជាតិទៅចូលរួមប្រកួតកីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិនដែរ។ ការសម្រេចបញ្ជូនក្រុមបាល់ទះចូលរួមប្រកួតលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៧៥មក គឺដោយសារក្រុមបាល់ទះកម្ពុជាបានឈានវគ្គផ្តាច់ព្រ័ត្រ និងទទួលបានមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣

លទ្ធផលនៃការចាប់ឆ្នោត ក្រុមបាល់ទះជម្រើសជាតិកម្ពុជាស្ថិតនៅពូល C ជាមួយក្រុមសុទ្ធតែខ្លាំងនៅអាស៊ីគឺកូរ៉េខាងត្បូង និងឥណ្ឌា។ បន្ទាប់ពីជោគជ័យកម្រិតអាស៊ាន នេះជាជំហានថ្មីមួយទៀតសម្រាប់ក្រុមបាល់ទះកម្ពុជាដើម្បីបង្កើនបទពិសោធ និងពង្រឹងសមត្ថភាពជាមួយក្រុមខ្លាំងៗនៅអាស៊ី។
កីឡាបាល់ទាត់ និងកីឡាបាល់ទះ ស្ថិតក្នុងចំណោមកីឡាប្រមាណ១៤ប្រភេទដែលកម្ពុជាគ្រោងបញ្ជូនចូលរួមកីឡាទ្វីបអាស៊ី Asian Games លើកទី១៩ ចាប់ពីថ្ងៃ២៣ ខែកញ្ញា ដល់ទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិនដែលមានកីឡា៤០ប្រភេទស្មើនឹង៤៨២វិញ្ញាសា។

កាលកីឡាអាស៊ីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាបានបញ្ជូនកីឡា១៣ប្រភេទទៅចូលរួមគឺទទួលបានមេដាយ៣គ្រឿងគឺកីឡាការិនី ខាន់ ចេសា ឈ្នះមាស១គ្រឿង និងកីឡាករ សាលី អ៊ូម៉ើត ឈ្នះមេដាយមាស១ និងសំរិទ្ធ១៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់