Connect with us

កីឡា

គ្រូបង្គោលវិសាខាថា កីឡា​បាល់ទាត់​​នៅកម្ពុជា​ខ្វះ​​ព័ត៌មាននិងបច្ចេកទេស

បានផុស

នៅ

លោក Simon McMenemy គ្រូបង្គោល​ក្លិប​បាល់ទាត់​វិសាខា​បាន​លើក​ពី​កង្វះ​​ព័ត៌មាន បច្ចេកទេស និង​​តាក់ទិច​របស់​​កីឡាករ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទសារព័ត៌មាន​ស្តីពី​ការ​ប្រកួត​ខេមបូឌានស៊ុបភើខាប់ នៅ​​ថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ ២០២៣ នា​ពុហកីឡដ្ឋានជាតិអូឡាំពិក លោក Simon McMenemy និយាយ​ថា៖«ខ្ញុំមានបទពិសោធច្រើនក្នុងតំបន់អាស៊ាន ខ្ញុំធ្លាប់ធ្វើការនៅឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន ដោយធ្លាប់ប្រកួតជាមួយក្លិបក្នុងលីគប្រទេសថៃ ក្នុង​រយៈ​ពេល​៦ខែដែលខ្ញុំមកដល់កម្ពុជា ខ្ញុំសង្កេតឃើញថា ទាំងកីឡាករ និងក្លិបនៅកម្ពុជាហាក់មានការខ្វះខាតក្នុងការស្វែងរកព័ត៌មាន និងតាក់ទិច កល់ក្បិច បើប្រៀបធៀប​នឹង​កីឡាករនិងក្លិបបទេស»។

ក្នុងនាមជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្លិបបាល់ទាត់វិសាខា​ត្រូវ​តទល់​​ជា​មួយ​ម្ចាស់ជើង​ឯកខេមបូឌានព្រីមៀរលីគ ភ្នំពេញ​ក្រោន ដើម្បី​ដណ្ដើម​ពាន​ខេមបូឌានស៊ុបភើ​ខាប់​ដែល​ជា​ពាន​រង្វាន់​បើក​រដូវកាល​ថ្មី។

នេះជាជំនួបលើកទី ២រវាងក្លិបភ្នំពេញក្រោននិង​វិសាខា​សម្រាប់​ការ​ដណ្តើម​​ពានរង្វាន់ស៊ុបភើខាប់។ ការជួបគ្នាលើកទី​១ ភ្នំពេញក្រោន​បាន​​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​នេះ​​ជា​លើក​ដំបូង បន្ទាប់​ពី​​បាន​យកឈ្នះក្លិបវិសាខាក្នុងលទ្ធផល ២-១ កាល​ពី​ឆ្នាំ​២០២២។

សម្រាប់​​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ស្អែក ជា​ឱកាស​ដែល​វិសាខា​សង​សឹក និង​បញ្ឈប់​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​៦​គ្រឿង​​ក្នុង​ពីរ​ដូវ​កាល បន្ទាប់​ពី​បាន​ឈ្នះ​៥​គ្រឿង​រួច​ហើយ។

គ្រូ​បង្គោល​របស់​វិសាខា​បាន​បន្ថែមថា ៖«ខ្ញុំសរសើរ​​ភ្នំពេញក្រោនយ៉ាងខ្លាំងដោយរយៈពេល ២ឆ្នាំចុងក្រោយ ពួកគេគឺ​ជា​ក្លិបជោគជ័យបំផុតក្នុងលីគកំពូលកម្ពុជា។ ថ្ងៃស្អែកនេះជាឱកាស​​របស់​ខ្ញុំ ក្នុងការ​ស្វែង​រកលទ្ធផល​ល្អ បន្ទាប់​ពី​ធ្វើកំណែទម្រង់ក្រុម​ថ្មី​របស់ខ្ញុំ»។

ពិត​ណាស់​ក្លិប​បាល់ទាត់​វិសាខា​មាន​ការ​ផ្លាស់​ប្តូរ​សមាជិក​​​ច្រើន​ទាំង​កីឡាករក្នុង​ស្រុក និង​កីឡាករ​បរទេស​។ ក្នុងនោះបញ្ចេញកីឡាករខ្លះឲ្យខ្ចីជើងទៅក្រុមខេត្តព្រៃវែង និងបានចែកផ្លូវគ្នាជាមួយកីឡាកររទេស​ Macos Vinicius និង Emmanuel Mbarga ដោយនាំចូលខ្សែប្រយុទ្ធថ្មីសញ្ជាតិប្រេស៊ីល De Liveira Bastos Jonata និង ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Jorge Eduardo Pedro Junior៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម