កីឡា
សំដីគ្រូភ្នំពេញក្រោន និងវិសាខាមុនប៉ះគ្នាដណ្តើមពានស៊ុបភើខាប់ស្អែក
ក្រុមម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ភ្នំពេញក្រោន និងម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ វិសាខា ត្រូវតតាំងគ្នាវេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៣០ ខែកក្កដានេះដើម្បីដណ្តើមពានរង្វាន់ខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២៣។
មុនការប្រកួតឈានចូលមកដល់ ក្រុមទាំងពីរបានធ្វើសន្និសីទសារព័ត៌មានវេលាម៉ោង១១ ព្រឹកថ្ងៃទី២៩ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីបង្ហាញការត្រៀមខ្លួនសម្រាប់ជំនួបដ៏សំខាន់ដើម្បីបើករដូវកាលថ្មី។
លោក Oleg Starynskyi គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរបស់ភ្នំពេញក្រោនបានលើកឡើងថា ជំនួបល្ងាចថ្ងៃស្អែកជាការលំបាកខ្លាំងសម្រាប់កូនក្រុមរបស់លោក ពីព្រោះវិសាខាហាក់ដូចជាក្រុមថ្មីដែលលោកពិបាកវាយតម្លៃ។
លោកបាននិយាយថា ៖«រយៈពេល៦ខែកន្លងនេះ វិសាខាមានគ្រូបង្វឹកថ្មី។ គ្រូថ្មីបានចាប់ផ្តើមរៀបចំទម្រង់លេងថ្មី។ និយាយទៅ វិសាខាដូចជាក្រុមថ្មី ពីព្រោះផ្លាស់ប្តូរកីឡាករច្រើន។ ជាពិសេសកីឡាករប្រេស៊ីល២រូបក៏ថ្មី ហើយ Mouzinho របស់ទីម័រខាងកើតបានវិលត្រឡប់មកវិញ ដូច្នេះអ្វីៗសម្រាប់វិសាខាគឺថ្មី»។
«ការប្រកួតក្នុងពានរង្វាន់ខេមបូឌានលីគខាប់កន្លងមក យើងអត់បានជួបគ្នាទេ បើប្រៀបនឹងការជួបគ្នាវគ្គផ្តាច់ព្រ័ត្រជាមួយណាហ្គាវើលដ៍ឃើញថា ខុសគ្នាខ្លាំងជាមួយវិសាខា»។ លោក Oleg បានបញ្ជាក់។
ជាមួយគ្នានេះ លោក Simon McMenemy គ្រូបង្គោលសញ្ជាតិស្កុតឡេនរបស់វិសាខាបានលើកឡើងថា ការជួបភ្នំពេញក្រោននៅថ្ងៃស្អែកជាពេលវេលាដែលលោកត្រូវបង្ហាញស្នាដៃ បន្ទាប់ពីដឹកនាំក្លិបកម្ពុជាមួយនេះបានរយៈពេល៦ខែ។ ក្នុងរយៈពេលដែលលោកស្ថិតនៅក្នុងប្រទេសកម្ពុជាគឺពិបាកស្វែងរកព័ត៌មាន បច្ចេកទេស ក៏ដូចជាកល់ល្បិចរបស់កីឡាករ និងក្លិបបាល់ទាត់កម្ពុជា។
លោកបាននិយាយថា៖«ខ្ញុំសរសើរភ្នំពេញក្រានយ៉ាងខ្លាំងដោយរយៈពេល ២ឆ្នាំចុងក្រោយពួកគេគឺជាក្រុមទទួលជោគជ័យបំផុតក្នុងលីគកំពូលកម្ពុជា។ ថ្ងៃស្អែកនេះជាឱកាសសម្រាប់ខ្ញុំ ក្នុងការបង្ហាញលទ្ធផលសម្រាប់វិសាខាដែលខ្ញុំបានដឹកនាំ៦ខែ»។
វិសាខាពិតជាមានការដោះដូរកីឡាករច្រើនទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស។ ក្នុងនោះពួកគេបានបញ្ចេញកីឡាករខ្លះទៅឲ្យខេត្តព្រៃវែងខ្ចីជើង ចែកផ្លូវគ្នាជាមួយកីឡាករបរទេសជាបន្តបន្ទាប់ដូចជា Macos Vinicius និង Emmanuel Mbarga ខណៈនាំកីឡាករកូតាអាស៊ាន Mouzinho ត្រឡប់មកវិញ និងនាំចូលខ្សែប្រយុទ្ធថ្មីសញ្ជាតិប្រេស៊ីល De Liveira Bastos Jonata និង ខ្សែបម្រើប្រយុទ្ធ Jorge Eduardo Pedro Junior។
ចំណែកភ្នំពេញក្រោនមិនមានការដោះដូរសមាជិកថ្មីច្រើនទេដោយគ្រាន់តែចែកផ្លូវគ្នាជាមួយកីឡាករក្នុងស្រុកខ្លះ និងឲ្យកីឡាករ Sath Rozak ទៅអង្គរថាយហ្គឺរខ្ចីជើង ខណៈកីឡាករបរទេសរក្សាទុកពីរដូវកាលមុន ប៉ុន្ដែដើមរដូវកាលនេះ ពួកគេទើបតែឈ្នះជើងឯកខេមបូឌានលីគខាប់៕
អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ