កីឡា
ភ្នំពេញក្រោនឈ្នះពានស៊ុបភើខាប់លើកទី២ បន្ទាប់ពីឈ្នះវិសាខា ២-១
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបង្កើតកំណត់ត្រាឈ្នះជើងឯកខេមបូឌានស៊ុបភើខាប់ពីរលើកជាប់គ្នា បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមវិសាខា ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតនៅវគ្គទី១ឃើញថា វិសាខា ហាក់មានទម្រង់ដាក់សម្ពាធច្រើនលើភ្នំពេញក្រោន ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើងទេ។ នៅវគ្គទី២ វិសាខានៅបន្តព្យាយាមដាក់សម្ពាធរហូតអាចបំប៉ោងសំណាញ់ទីរបស់ភ្នំពេញក្រោនបានសម្រេចដោយខ្សែប្រយុទ្ធសញ្ជាតិជប៉ុនTakumu Nishihara។
បន្ទាប់ពីត្រូវបានដៃគូនាំមុខ ភ្នំពេញក្រោន ចាប់ផ្តើមវាយសម្រុកវិញរហូតទទួលបានបាល់ពិន័យ១១ម៉ែត្រ នៅនាទី៨២ បន្ទាប់ពីខ្សែការពាររបស់វិសាខា ស៊ិន សុផាណាត លើកដៃប៉ះបាល់។ ខ្សែបម្រើកណ្តាលសញ្ជាតិជប៉ុន Yudai Ogawa ស៊ុតបានសម្រេចដើម្បីតាមស្មើ ១-១ ហើយភ្នំពេញក្រោនបានបន្តដាក់សម្ពាធថែមទៀត។ ចប់៩០នាទី ក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១។

ការប្រកួតបន្ថែមម៉ោង១៥នាទី២ដង។ រយៈពេល១៥នាទីដំបូងគ្មានគ្រាប់បាល់កើតឡើងទេ ប៉ុន្តែ១៥នាទីវគ្គទី២ មានគ្រាប់បាល់កើតឡើងសម្រាប់ភ្នំពេញក្រោន។ នៅនាទីទី១១០ ខ្សែបម្រើ ឡុង ភារ៉ាត់ ស៊ុតបាលហ្វ្រីឃីតបានធ្វើឲ្យខ្សែបម្រើរបស់វិសាខា ស៊ិន សុវណ្ណមករា ធ្វើឲ្យបាល់ចូលទីខ្លួនឯង ដែលផ្តល់ជ័យជម្នះដល់ភ្នំពេញក្រោន ២-១។
នេះជាការការពារជើងឯកបានសម្រេចរបស់ភ្នំពេញក្រោន និងជាការឈ្នះជើងឯកខេមបូឌានស៊ុបភើខាប់លើកទី២ជាប់គ្នា។ រយៈពេល២រដូវកាលចុងក្រោយនេះ ភ្នំពេញក្រោន ឈ្នះពានរង្វាន់សំខាន់៦គ្រឿងគឺ ខេមបូឌានព្រីមៀរលីគ២រដូវកាលជាប់គ្នា ខេមបូឌានលីគខាប់២រដូវកាលជាប់គ្នា និងខេមបូឌានស៊ុបភើខាប់២រដូវកាលជាប់គ្នា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី