កីឡា
អបអរសាទរ! ក្រុមម៉ូតូទឹកកម្ពុជាឈ្នះមេដាយមាសកម្រិតពិភពលោក WGP1នៅបារាំង
ក្រុមកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជាបានឈ្នះមេដាយមាសពីការប្រកួតកម្រិតពិភពលោក “WGP#1 Waterjet World Series 2023” ជុំទី២ នៅប្រទេសបារាំងកាលពីចុងសប្តាហ៍កន្លងទៅនេះ។

ក្រុមកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជាដែលបានចូលរួមប្រកួតនេះមាន កីឡាករ សាលី ហ្វីលីន , កៃ វ៉ាន់ស៊ីដែន, មិន អូស្មាន និងកីឡាករ សាលី អ៊ូម៉ើត។
ការប្រកួតដែលធ្វើឡើងនៅឆ្នេរសមុទ្រនៃទីក្រុង Vichy ប្រទេសបារាំងចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែកក្កដា ឆ្នាំ២០២៣ ប្រជុំដោយកីឡាករ កីឡាការិនីម៉ូតូទឹកកំពូលប្រមាណ១៣០នាក់មកពី២២ប្រទេសគឺមកពីតំបន់អឺរ៉ុប អាហ្វ្រិក អាមេរិក អូសេអានី និងអាស៊ី។

តាមការគ្រោងទុក ការប្រកួតនឹងជ្រើសរើសកីឡាករ និងក្រុមឆ្នើមៗបន្តទៅប្រកួតជុំទី៣ និងទី៤ទៀត៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ