Connect with us

កីឡា

សមាជិកក្រុមនារី​ម៉ារ៉ុកម្នាក់ជា​កីឡាការិនី​ដំបូង​​ពាក់​ក្រមារុំក្បាលនៅ World Cup នារី

បានផុស

នៅ

ខ្សែការពារសញ្ជាតិម៉ារ៉ុក Nouhaila Benzina បានក្លាយជាកីឡាការិនីដំបូងគេដែលពាក់ក្រមារុំក្បាល (hijab) ក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក (FIFA Women’s World Cup) បន្ទាប់ពីនាងបង្ហាញខ្លួនក្នុងការប្រកួតទល់នឹងកូរ៉េខាងត្បូង ក្នុងទីក្រុង Adelaide។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Benzina បានពាក់ក្រមានៅក្នុងការប្រកួត​ដែល​ទទួលជ័យជម្នះជាប្រវត្តិសាស្ត្រ ១-០ របស់ម៉ារ៉ុកលើកូរ៉េខាងត្បូង នៅកីឡដ្ឋាន Hindmarsh។

យ៉ាងណាមិញ FIFA បានដាក់បម្រាមលើការពាក់ក្រមានេះក្នុងការប្រកួតអន្តរជាតិ កាលពីឆ្នាំ២០០៧ ដោយលើកឡើងពីហេតុផលសុវត្ថិភាព។ ការហាមប្រាមនេះត្រូវបានដកចេញនៅក្នុងឆ្នាំ២០១៤ មុនពេលកីឡាការិនីមូស្លីមពាក់កន្សែងជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍របស់ FIFA អំឡុងពេលការប្រកួតបាល់ទាត់នារីអាយុក្រោម ១៧ឆ្នាំ ឆ្នាំ២០១៦ នៅហ៊្សកដានី។

មិនដូចប្រទេសមូស្លីមខ្លះនោះទេ ក្នុងប្រទេសម៉ារ៉ុកស្ត្រីមានសេរីភាពក្នុងការសម្រេចចិត្តថាតើពួកគេចង់ពាក់ក្រមារុំក្បាល ឬអត់។

Benzina បានអះអាងថា វានឹងក្លាយជាពេលវេលាដ៏មោទនភាពមួយក្នុងការពាក់ក្រម៉ារុំក្បាល។

Benzina ដំបូងមានឈ្មោះជាកីឡាការិនីបម្រុង ក្នុងការប្រកួតបើកឆាក World Cup រវាងម៉ារ៉ុក ទល់នឹងអាល្លឺម៉ង់។ បន្ទាប់មកកីឡាការិនីវ័យ ២៥ឆ្នាំរូបនេះត្រូវបានបញ្ចូលក្នុងជម្រើសដំបូងទល់នឹងកូរ៉េខាងត្បូង និងបានជួយម៉ារ៉ុកឈ្នះការប្រកួតក្នុង World Cup ជាលើកដំបូងមិនធ្លាប់មាន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម