កីឡា
កីឡាអាស៊ី Asian Games នៅចិនបង្ហាញការងារស្នូលរួចរាល់អស់ហើយ
អ្នករៀបចំព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games ឆ្នាំ២០២២ លើកមកឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិនបានអះអាងនៅក្នុងកិច្ចប្រជុំប្រតិភូបច្ចេកទេសថា ការរៀបចំការងារស្នូលទាំងអស់បានរួចរាល់ហើយ។

ព្រឹត្តិការណ៍ដែលត្រូវបានហៅទូទៅថា Hangzhou 2022 ត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងទូលំទូលាយលើការត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាលើកទី១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានពន្យារពេលពីឆ្នាំមុនដោយសារវិបត្តិកូវីដ-១៩។
ប្រតិបតិ្តការបញ្ចូលកីឡាបានបញ្ចប់ហើយ ដោយមានអត្តពលិកចំនួន ១២,៥២៧នាក់មកពីប្រទេសអាស៊ីចំនួន ៤៥ ដែលនឹងត្រូវចូលរួម ដោយមានកីឡា ៤០ប្រភេទ ស្មើនឹង ៤៨៣វិញ្ញាសា សម្រាប់ការប្រកួតកីឡាអាស៊ីលើកទី១៩ ត្រូវបានកំណត់។
ចំពោះទីតាំងប្រកួតទាំង៥៦ប្រភេទ បានឆ្លងផុតការទទួលស្គាល់ បន្ទាប់ពីបានបង្ហាញពីលក្ខណៈសម្បត្តិរបស់ម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Games ដែលពាក់ព័ន្ធ។
ភូមិកីឡា Asian Games ត្រូវបានរៀបចំយ៉ាងពេញលេញ ដើម្បីទទួលកីឡាករ កីឡាការិនី មន្ត្រីក្រុម មន្ត្រីបច្ចេកទេស និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ ហើយផ្តល់ឱ្យពួកគេនូវការស្នាក់នៅដ៏ទូលំទូលាយ ការផ្តល់ម្ហូបអាហារ និងសេវាកម្មចាំបាច់ផ្សេងៗទៀត។

លោក Haider Farman នាយកក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) Asian Games Department បាននិយាយថា ៖«កីឡាទ្វីបអាស៊ីលើកដំបូង បន្ទាប់ពីវិបត្តិសុខភាពកូវីដ-១៩ កីឡា Hangzhou Asian Games ដើរតួយ៉ាងពិសេស បំផុសគំនិត និងសំខាន់សម្រាប់ប្រជាជននៅអាស៊ី។ OCA នឹងគាំទ្រ [Hangzhou 2022] ដូចរាល់ដងក្នុងការរៀបចំហ្គេមរបស់ខ្លួន រក្សាទំនាក់ទំនងជិតស្និទ្ធ និងផ្តល់ជំនួយក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ»។
មន្ត្រីបច្ចេកទេសជាតិ និងអន្តរជាតិទាំងអស់ចំនួន ៤,៥៧៥នាក់ត្រូវបានតែងតាំង និងកាលវិភាគការប្រកួតទូទៅនៃការប្រកួតកីឡានេះស្ទើរតែត្រូវបានបញ្ចប់។
ប្រតិភូបច្ចេកទេសសម្រាប់ ៤០ប្រភេទកីឡា ស្មើនឹង ៤៨៣វិញ្ញាសា បានទទួលដំណឹងថា កាលវិភាគប្រកួតចុងក្រោយនឹងត្រូវចេញផ្សាយនៅចុងខែសីហា៕
ប្រែសម្រួល៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង