កីឡា
កីឡាករវ័យក្មេង៦រូបគួរឲ្យចាប់អារម្មណ៍ក្នុងលីគកំពូលកម្ពុជារដូវកាលថ្មី
បច្ចុប្បន្ននេះ ក្លិបបាល់ទាត់នៅក្របខណ្ឌលីគកំពូលកម្ពុជាមានយុវជនជាច្រើនដែលមានទេពកោសល្យ និងសមត្ថភាពគួរឲ្យចាប់អារម្មណ៍ ដូចជា លឹម ពិសុទ្ធ, មិន រតនៈ និង ស៊ិន សុវណ្ណមករ៉ា ជាដើម ប៉ុន្តែនៅទីនេះសូមបង្ហាញកីឡាករវ័យក្មេង៦រូបពីក្លិបផ្សេងគ្នា៦ដែលអាចនឹងលេចធ្លោក្នុងលីគកំពូលកម្ពុជារដូវកាលថ្មី ២០២៣-២៤។
លឹម វិសាល របស់ភ្នំពេញក្រោន
![](https://www.kampucheathmey.com/wp-content/uploads/2023/07/LIM-VISAL-1024x1024.jpg)
កីឡាករវ័យក្មេង លឹម វិសាល អាចនឹងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ ប្រសិនបើរូបគេអាចទទួលបានឱកាសបង្ហាញខ្លួនឲ្យភ្នំពេញក្រោនសម្រាប់ខេមបូឌានព្រីមៀរលីករដូវកាលថ្មីនេះ។ ប្អូនប្រុសបង្កើតរបស់ លឹម ពិសុទ្ធ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងសម្រាប់ការប្រកួតមិត្តភាពរបស់ភ្នំពេញក្រោននៅប្រទេសថៃកាលពីពេលថ្មីៗនេះ។ យ៉ាងណា កីឡាករអាយុទើបឈានចូល១៧ឆ្នាំមិនសូវមានបទពិសោធច្រើនទេ សូម្បីតែក្នុងឈុតវជនជម្រើសជាតិ។
ឡេង ណូរ៉ា របស់វិសាខា
![](https://www.kampucheathmey.com/wp-content/uploads/2023/07/lENG-NORA-KPT-SPORT-NEWS-1024x683.jpg)
ខ្សែបម្រើការពារអាយុ១៨ឆ្នាំរបស់ក្លិបបាល់ទាត់វិសាខានឹងក្លាយជាកីឡាករវ័យក្មេងគួរឲ្យចាប់អារម្មណ៍ម្នាក់ក្នុងព្រឹត្តិការណ៍ខេមបូឌានព្រីមៀរលីគរដូវកាលថ្មី២០២៣-២៤។ កីឡាករកម្ពស់១.៦៦ម៉ែត្ររូបនេះជាអតីតយុវជនរបស់វិសាខាចន្លោះឆ្នាំ២០១៨-២១ មុនពេលទៅលេងនៅក្រុមខេត្តព្រៃវែង និងវិលត្រឡប់មកក្រុមធំវិសាខាចាប់ពីឆ្នាំ២០២២។ រូបគេបានជាប់ជម្រើសជាតិកម្ពុជាទាំងឈុតយុវជនអាយុក្រោម២៣ឆ្នាំ និងឈុតធំតាំងពីឆ្នាំ២០២១។
សុវណ្ណ ដូណា របស់អង្គរថាយហ្គឺរ
![](https://www.kampucheathmey.com/wp-content/uploads/2023/07/sovan-dona.jpg)
ខ្សែប្រយុទ្ធរបស់អង្គរថាយហ្គឺរបានធ្វើឲ្យមានការចាប់អារម្មណ៍ជាបន្តទាំងការបង្ហាញខ្លួនឲ្យក្លិប និងជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ។ រូបគេជាតួសំខាន់ក្នុងក្លិបអង្គរថាយហ្គឺរដែលបានបង្ហាញខ្លួនទាំងក្នុងលីគ និងពានរង្វាន់សម្តេចតេជោ។ ជាមួយគ្នានេះ រូបគេបានជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ និង២២ឆ្នាំ។ កីឡាករអាយុ១៩ឆ្នាំរូបនេះរកបានគ្រាប់បាល់ឲ្យ U19 កម្ពុជាក្នុងព្រឹត្តិការណ៍ AFF U19 Championship ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។
លឹម អារុណ រ៉េយមិន របស់ ណាហ្គាវើលដ៍
![](https://www.kampucheathmey.com/wp-content/uploads/2023/07/lim-arun-raymen-KPT-SPORT-NEWS-1024x683.jpg)
យុវជនកូនកាត់នូវែលសេឡង់-កម្ពុជាកំពុងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនៅពេលរូបគេបានបង្ហាញខ្លួនឲ្យក្លិបណាហ្គាវើលដ៍ក្នុងពានរង្វាន់បើករដូវកាល ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ កាលពីពេលថ្មីៗ។ កីឡាករអាយុ២០ឆ្នាំធ្លាប់ជាយុវជននៅបឹងកេតកាលពីឆ្នាំ២០២០ មុនពេលគិរីវង់សុខសែនជ័យខ្ចីជើងហើយបានលេងក្នុងលីគកំពូលកម្ពុជារដូវកាលមុន។ បន្ទាប់មករូបគេបានវិលត្រឡប់មកបឹងកេតវិញមុនពេលផ្ទេរទៅណាហ្គាវើលដ៍ជាផ្លូវការនៅឆ្នាំ២០២៣។ ជាមួយគ្នានេះ រូបគេបានជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ និងបានបង្ហាញខ្លួនក្នុងកីឡាស៊ីហ្គេមដែរ។
ជូ ស៊ិនទិ របស់ព្រះខ័នរាជស្វាយរៀង
![](https://www.kampucheathmey.com/wp-content/uploads/2023/07/U22-Cambodia-4-0-Timor-Leste-Sea-Games-KPT.jpg11-1024x683.jpg)
ស្ថិតក្នុងវ័យទើប២០ឆ្នាំ សមាជិកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានជាប់ជម្រើសជាតិកម្ពុជាក្នុងឈុតធំតាំងពីឆ្នាំ២០២២ និងបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ AFC Asian Cup ហើយក៏បានជាប់ក្នុងឈុតស៊ីហ្គេមផងដែរ។ រូបគេមានប្រភពចេញពីខេត្តបាត់ដំបង និងចូលហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី មុនពេលចូលព្រះខ័នរាជស្វាយរៀងតាំងពីឆ្នាំ២០២១។
ញាណ សុស៊ីដាន របស់ក្រសួងការពារជាតិ
![](https://www.kampucheathmey.com/wp-content/uploads/2023/07/nhean-sosidan-1024x700.jpg)
សុស៊ីដាន ជាសមាជិកដ៏សំខាន់ម្នាក់របស់ក្លិបក្រសួងការពារជាតិដែលមានបទពិសោធច្រើនទាំងក្លិប និងជម្រើសជាតិ។ រូបគេបានបង្ហាញខ្លួនជាញឹកញាប់ឲ្យក្រុមទ័ពក្នុងពានលីគកំពូលកម្ពុជា និងពានសម្តេចតេជោពីរឆ្នាំចុងក្រោយ។ ជាមួយគ្នានេះ កីឡាករអាយុ២០ឆ្នាំត្រូវបានកោះហៅចូលជម្រើសជាតិទាំងឈុតយុវជនអាយុក្រោម២២ឆ្នាំ និងឈុតធំ។
ខេមបូឌានព្រីមៀរលីគរដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ខាងមុខនេះដែលមានក្លិបអាជីពចំនួន១០ចូលរួមប្រកួតប្រជែងដែលច្រើនជាងកាលពីឆ្នាំ២០២២ ដែលមានត្រឹមតែ៨ក្លិប៕
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត