កីឡា
កម្ពុជាឈ្នះមេដាយមាស១ សំរិទ្ធ២ពីជើងឯកសូហ្វតិន្នីសអន្តរជាតិ ISTF នៅថៃ
ក្រុមកីឡាសូហ្វតិន្នីសជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយ៣គ្រឿង គឺមាស១ និងសំរិទ្ធ២ ពីព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសអន្តរជាតិ ISTF World Tour 2023 International Soft Tennis Championship នៅប្រទេសថៃ។

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានបញ្ជូនប្រតិភូកីឡា និងអត្តពលិកចំនួន១៤រូប ចូលរួមការប្រកួតនេះ។ ជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយមាស១លើលើវិញ្ញាសាក្រុមនារី មេដាយសំរិទ្ធ១បានលើវិញ្ញាសាក្រុមបុរស និងមេដាយសំរិទ្ធ១ទៀតបានលើវិញ្ញាសាគូបុរសលើ៤០ឆ្នាំ។
ព្រឹត្តិការណ៍ប្រកួតធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ នៅទីលានវាយកូនបាល់ Keita Resort & Spa Club ដោយចាប់ផ្ដើមពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា នៅទីក្រុងប៉ាតាយ៉ា និងខេត្តឈុនបុរី ប្រទេសថៃ ។ អត្តពលិកអាជីពជាង ២០០ នាក់មកពីបណ្ដាប្រទេសផ្សេងៗគ្នាបានចូលរួមប្រកួតមានដូចជា កម្ពុជា កូរ៉េខាងត្បូង ហ្វីលីពីន ឥណ្ឌូណេស៊ី ឥណ្ឌា ឡាវ និងម្ចាស់ផ្ទះថៃ។

ប្រភេទវិញ្ញាសារួមមានក្រុមបុរស ក្រុមនារី ឯកត្តជនបុរស ឯកត្តជននារី វាយគូបុរស វាយគូនារី និងវាយគូបុរស-នារី ដែលត្រូវបានបែងចែកតាមកម្រិតអាយុចាប់ពី១៥ឆ្នាំ ១៨ឆ្នាំ និង៤០ឆ្នាំឡើង។
គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺជាជាការផ្សព្វផ្សាយពីកីឡាសូហ្វតិន្នីសឲ្យកាន់តែទូលំទូលាយនៅតំបន់អាស៊ាន និងអាស៊ី៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?