Connect with us

កីឡា

ក្រុម​បាល់ទះកូរ៉េខាងត្បូងជាម្ចាស់មេដាយមាស៣សម័យនឹងប៉ះកម្ពុជាក្នុងកីឡាទ្វីបអាស៊ី

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ឈាន​ជើង​ចូល​​ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games វិញ​ហើយ បន្ទាប់​ពី​បាន​បាត់​មុខ​តាំង​ពី​ឆ្នាំ​១៩៧០។

ការ​​វិលត្រឡប់​ចូល​​កីឡា​ទ្វីប​អាស៊ី​​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​៥០​ឆ្នាំ​នេះ ក្រុម​កម្ពុជា​ ស្ថិត​នៅ​ក្នុង​ពូល C ជា​មួយ​ក្រុម​ខ្លាំង​កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា ក្នុង​កីឡា​ទ្វីប​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២២ (លើក​មក​ឆ្នាំ២០២៣) ​នៅ​ទី​ក្រុង Hangzhou ប្រទេស​ចិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទះ​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​ខ្លាំង​មួយ​ប្រចាំ​អាស៊ី ​ដែល​មាន​បទ​ពិសោធ និង​ប្រវត្តិ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ច្រើន​ ទាំង​ក្នុង​ការ​ប្រកួត​បាល់ទះ​ជើង​ឯកអាស៊ី កីឡា​ទ្វីប​អាស៊ី​ ជើង​ឯក​ពិភព​លោក ជើង​ឯក World Grand Prix ជើង​ឯក Nations Leaguee និង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ជា​ដើម។

បើ​និយាយ​​តែ​ក្នុង​​កីឡាទ្វីបអាស៊ី ក្រុមបាល់ទះ​កូរ៉េខាងត្បូង​ធ្លាប់​បាន​ចូល​រួម​ប្រកួត​១៥​ដង​ហើយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​១៨​កន្លង​មក។ សម្រាប់​ការ​ចូល​រួម​ទាំង​១៥​​លើក​នេះ ​កូរ៉េ​ខាង​ត្បូង​ធ្លាប់​បាន​ឈ្នះ​​មេដាយ​មាស​​៣​លើក ​គឺ​ឆ្នាំ​១៩៧៨ ២០០២ និង​២០០៦, ឈ្នះ​មេដាយ​ប្រាក់​៣​ដង​គឺ​ឆ្នាំ១៩៧៤ ១៩៩០ និង១៩៩៨ ព្រម​ទាំង​ធ្លាប់​ឈ្នះ​មេដាយ​សំរិទ្ធ​៤​ដង​គឺ​ឆ្នាំ១៩៨២ ១៩៩៤ ២០១០ និង​២០១៨។

រយៈ​ពេល​ជាង​៣០​ឆ្នាំ​ចុង​ក្រោយ​​​​គិត​​ចាប់​តាំង​ពី​​កីឡាទ្វីប​អាស៊ី ឆ្នាំ​១៩៩០ នៅប្រទេស​ចិន​មក ក្រុម​​​កូរ៉េ​ខាង​ត្បូង​តែង​តែ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រហូត។ សម្រាប់​​កីឡា​ទ្វីប​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន​នេះ ក្រុម​កូរ៉េ​ខាង​ត្បូង​នឹង​មិន​បាក​ក្នុង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឡើយ​នៅ​ពេល​ជួបឥណ្ឌា និង​កម្ពុជា នៅ​ក្នុង​ពូល C។

និយាយ​ពី​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ធ្លាប់​ខ្លាំង​នៅ​ក្នុង​កីឡា​ទ្វីប​អាស៊ី កាល​មុនសម័យ​សង្គ្រាម ​ដោយ​ធ្លាប់​ចូល​រួម​ប្រកួត​​លើក​ដំបូង​នៅ​ឆ្នាំ១៩៦២​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៧​ និង​ឆ្នាំ​១៩៧០​​នៅ​ប្រទេស​ថៃ​ទទួល​បានចំណាត់​ថ្នាក់​លេខ​៤។

ចាប់​តាំង​ពី​ពេល​នោះ ក្រុម​បាល់ទះ​កម្ពុជា​មិន​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ទេ​ទើប​តែ​ឆ្នាំ​២០២៣​នេះ​បាន​ចូល​រួម​ប្រកួត​សា​ជា​ថ្មី បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ក្នុង​កីឡា​ស៊ីហ្គេម​ពីរ​លើ​ក​ចុង​ក្រោយ។

ក្រុម​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹកជន​ជាតិ​ចិន លោក Li Jun ​បាន​នាំ​ក្រុម​កម្ពុជា​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កីឡាស៊ីហ្គេម ឆ្នាំ​២០២២ ទទួល​បាន​មេដាយ​សំរិទ្ធ និង​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ស៊ីហ្គេម ឆ្នាំ​២០២៣ ទទួល​បាន​មេដាយ​ប្រាក់។

នេះ​ជា​ការ​សាក​ល្បង​សមត្ថភាព​ដ៏​ធំ​បំផុត​សម្រាប់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​រយៈ​ពេល​ជិត​៥០​ឆ្នាំ​ចុង​ក្រោយ ជា​ពិសេស​ក្រុម​ខ្លាំង​ក្នុង​ពូល​គឺ​ជា​ការ​លំបាក​បំផុត​សម្រាប់​ក្រុម​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​ណា បើ​មិន​ឆ្លង​កាត់​​ក្រុម​ខ្លាំង​​ៗ​ទេ នោះ​ក៏​មិន​ដឹង​ច្បាស់​ពី​សមត្ថភាព​នៅ​កម្រិត​ណាស និងទទួល​បាន​បទ​ពិសោធ​យ៉ាង​ណា​ដែរ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម