កីឡា
ច្បាស់ការ ឪពុកបញ្ជាក់ពីយុវជនខ្មែរ-បារាំងLoic Chan កំពុងចូលរួមU23កម្ពុជា
យុវជនកូនកាត់ខ្មែរ-បារាំង Loic Chan កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាក្នុងការធ្វើតេស្តចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ដើម្បីទៅប្រកួតជើងឯកយុវជនអាស៊ាន AFF U23 Championship ឆ្នាំ២០២៣ នៅប្រទេសថៃ។
លោក Maurice Chan ជាជនជាតិខ្មែរ-បារាំងដែលជាតារាសម្តែងក្បាច់គុននៅហូលីវីដ និងជាឪពុករបស់យុវជន Loic Chan បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា កូនប្រុសរបស់លោកកំពុងចូលរួមជាមួយក្រុម U23 កម្ពុជា ប៉ុន្តែមិនទាន់ជាផ្លូវការឡើយដោយសារត្រូវរៀបចំឯកសារ។
«គាត់ (Loic) នៅកម្ពុជា និងចូលរួមជាមួយក្រុម U23 កម្ពុជា ប៉ុន្តែឥឡូវនេះ មិនទាន់ជាផ្លូវការទេ ពីព្រោះយើងនៅរង់ចាំឯកសារមួយចំនួនសិន។ សង្ឃឹមថា គាត់មានឯកសារគ្រប់គ្រប់គ្រាន់។ ប្រសិនបើគាត់មិនមានឯកសារ អីចឹងគាត់មិនអាចធ្វើដំណើរទៅប្រទេសថៃជាមួយក្រុម U23 កម្ពុជាទេ»។ លោក Maurice Chan បានរៀបរាប់។
លោកបានបញ្ជាក់ថា ៖«ទោះបីជាយ៉ាងណា ដំណើរការឯកសារកំពុងរៀបចំ បើបាន នោះគាត់នឹងបានហ្វឹកហាត់ជាមួយក្រុមចាប់ពីសប្តាហ៍ក្រោយទៅ។ គ្រាន់តែរង់ចាំឯកសារពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប៉ុណ្ណោះ»។
កាលពីឆ្នាំ២០២១ យុវជន Loic Chan អាយុ១៨ឆ្នាំ ត្រូវបានភ្នាក់ងារដោះដូរកីឡាករកាន់អាជ្ញាបណ្ណរបស់ FIFA នៅប្រទេសអេស្បាញបានចាប់អារម្មណ៍លើរូបគេដើម្បីសិក្សាពីលទ្ធភាពក្នុងការផ្ទេរគេទៅលេងឲ្យក្លិប RCD Mallorca នៅក្របខណ្ឌ La Liga របស់អេស្បាញ។ ចាប់ពីពេលនោះមិនទាន់ដឹងច្បាស់ដំណឹងពីរូបគេជាក់លាក់ឡើយ ខណៈលោក Maurice Chan ជាឪពុកក៏មិនអាចទាក់ទងដើម្បីបញ្ជាក់បានដែរ។
ការប្រកួតជើងឯកយុវជនអាស៊ាន AFF U23 Championship នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ទី២៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ។ ក្រុម U23 កម្ពុជា ស្ថិតនៅពូល A ដែលមានម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា និងព្រុយណេ ខណៈពូលB មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ហើយពូល C មានវៀតណាម ហ្វីលីពីន និងឡាវ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់