កីឡា
កម្ពុជានឹងប្រកួតមិត្តភាពជាមួយក្រុមខ្លាំងហុងកុងខែក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគ្រោងនឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមខ្លាំង ហុងកុង នៅខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលវេលា FIFA Day ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។
កាលបរិច្ឆេទ និងទីកន្លែងនៃការប្រកួតមិត្តភាពអន្តរជាតិនេះនៅមិនទាន់កំណត់ឡើយ ប៉ុន្តែអាចនឹងចន្លោះថ្ងៃទី៤ ដល់ទី១២ ខែកញ្ញា ដែលជាពេលវេលាថ្ងៃសម្រាប់ការប្រកួតអន្តរជាតិរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA Day)។ ការប្រកួតគ្រោងនឹងធ្វើនៅប្រទេសកម្ពុជា។
ការប្រកួតមិត្តភាពកម្តៅសាច់ដុំអន្តរជាតិនេះគឺជាការត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះជើងឯកពិភពលោក World Cup ឆ្នាំ២០២៦ ដែលត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទី១ នៅថ្ងៃទី១២ ខែតុលា នៅទឹកដីកម្ពុជា និងជើងទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ កីឡាករបាល់ទាត់កម្ពុជាពិតជាជាប់រវល់ខ្លាំងទាំងការប្រកួតសម្រាប់ក្លិបនៅពានរង្វាន់ខេមបូឌានព្រីមៀរលីគ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងជម្រើសជាតិលើឆាកអន្តរជាតិទាំងពានរង្វាន់ និងមិត្តភាព៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់