កីឡា
Marcelo ស្រក់ទឹកភ្នែកក្រោយបង្កកំហុសលើកីឡាករ Sanchez បាក់ជើង
អតីតខ្សែការពាររបស់ក្លិប Real Madrid កីឡាករ Marcelo បានស្រក់ទឹកភ្នែកនៅពេលរូបគេបានបង្កកំហុសលើកីឡាករ Luciano Sanchez បណ្តាលឲ្យគ្រោះថ្នាក់បាក់ជើង នៅពេលក្រុមរបស់ខ្លួន Fluminense FC ប្រកួតជាមួយ Argentinos Juniors កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
Marcelo បានបង្កកំហុសដោយអចេតនាបានធ្វើឲ្យកីឡាករ Luciano Sanchez រងរបួសបាក់ជើងឆ្វេងនៅពេលប្រកួតដោយរូបគេបានជ្រុលជាន់ជើងដែលបណ្តាលឲ្យគ្រោះថ្នាក់។ រូបគេត្រូវបានពិន័យចេញពីលានទាំងទឹកភ្នែក។
កីឡាករបានសរសេរលើបណ្ដាយសង្គមថា ៖«ខ្ញុំបានបង្កកំហុសដោយអចេតនាដល់កីឡាកររួមអាជីពដូចគ្នា។ ខ្ញុំសូមជូនពរគាត់ឲ្យឆាប់ជាសះស្បើយលឿនបំផុត»។ ជាមួយគ្នានេះ ក្លិប Fluminense FC បានចេញសេចក្តីថ្លែងការណ៍ជូនពរឲ្យកីឡាករ Luciano Sanchez ឲ្យឆាប់សះស្បើយ។
បើតាមសម្តីរបស់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Sanatorio Finochietto បាននិយាយថា កីឡាករ Luciano Sanchez សញ្ជាតិអាហ្សង់ទីននឹងត្រូវសម្រាកព្យាបាលរយៈចន្លោះពី៨ ទៅ ១២ខែ។
បន្ទាប់ពីការប្រកួតចប់លោក Fernando Diniz ដែលជាគ្រូបង្វឹករបស់ក្លិប Fluminense FC ក៏បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖«វាជាព្រឹត្តិការណ៍អកុសលហើយកីឡាករ Marcelo មិនសមនឹងត្រូវបានបណ្តេញចេញពីទីលាននោះទេ»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់