កីឡា
សារ៉េត គ្រីយ៉ា៖«បើកឆាកលីគប៉ះក្រុមទ័ពគឺតានតឹង និងសំខាន់បំផុត»
ខ្សែការពារ សារ៉េត គ្រីយ៉ា ចាត់ទុកការប្រកួតបើកឆាកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៥ របស់ព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុមក្រសួងការពារជាតិ នៅថ្ងៃអាទិត្យ ទី៦ ខែសីហាគឺជាជំនួបដ៏សំខាន់ និងតានតឹងខ្លាំង។

ការប្រកួតបើកឆាកនៃលីគបាល់ទាត់កំពូលកម្ពុជាពិតជាសំខាន់ណាស់សម្រាប់ក្លិបនីមួយៗដើម្បីជាកម្លាំងចិត្តដ៏ចាំបាច់ទាំងស្មារតី បច្ចេកទេស និងពិន្ទុ ដូច្នេះក្លិបនីមួយៗពិតជាយកចិត្តទុកដាក់ខ្លាំង។
ខ្សែការពារដ៏សំខាន់របស់ព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា បានប្រាប់«កម្ពុជាថ្មី»ថា ៖«ការប្រកួតបើកឆាកជាមួយក្រសួងការពារជាតិគឺជាជំនួបមួយដែលតានតឹង។ ក្រុមក្រសួងការពារជាតិតាមអ្វីដែលខ្ញុំបានកត់សំគាល់ពួកគេក្នុងការប្រកួតលីគខាប់កន្លងមកគឺ ពួកគាត់លេងជាក្រុមបានល្អ»។
«ពួកគាត់មានកីឡាករវ័យក្មេងល្អៗ គួបផ្សំនឹងកីឡាករបរទេសថ្មីៗមានបទពិសោធលេងនៅក្រៅស្រុកច្រើន។ អ្វីដែលសំខាន់ពួកគាត់មានគ្រូបង្វឹកថ្មីដែលជាគ្រូបង្វឹកដ៏ល្អម្នាក់»។ គ្រីយ៉ា បានបន្ថែម។
ពិតណាស់ ក្រុមក្រួសារការពារជាតិមានការផ្លាស់ប្តូរគួរឲ្យសំគាល់សម្រាប់រដូវកាលថ្មីនេះ បើប្រៀបធៀបនឹងរដូវកាលមុន។ ពួកគេទើបតែបានតែងតាំងលោក ភា សុភ័ក្ត្រា ជាគ្រូបង្វឹកថ្មី និងជាការតែងតាំងគ្រូបង្វឹកដដែលជាលើកទី២។ គ្រូបង្វឹករូបនេះស្គាល់ច្បាស់ពីកីឡាករកម្ពុជា ពីព្រោះធ្លាប់ដឹកនាំយុវជនជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាឈុតធំ។

ជាមួយគ្នានេះក៏ទើបតែបានប្រកាសនាំចូលខ្សែការពារសញ្ជាតិថៃ Srayut Sompim ខណៈកីឡាករបរទេស៥នាក់ផ្សេងទៀតមានដូចជា ខ្សែប្រយុទ្ធជប៉ុន Tetsuaki Misawa, ខ្សែប្រយុទ្ធជប៉ុន Shori Murata, ខ្សែប្រយុទ្ធប្រេស៊ីល Lucas Massar, ខ្សែបម្រើប្រេស៊ីល Caio Dos Santos, និងខ្សែប្រយុទ្ធជប៉ុន Toshiya Takagi។
ជំនួបរវាងក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀង នឹងធ្វើវេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៦ ខែសីហា នៅស្តាតចាស់។
នេះជាលើកដំបូងហើយដែលខេមបូឌានព្រីមៀរលីគបានចាប់ផ្តើមនៅដើមខែសីហា ឆ្នាំ២០២៣ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ ដែលជាការប្រកួតឆ្លងឆ្នាំដូចទៅនឹងលីគកំពូលរបស់ប្រទេសផ្សេងៗដែរ។ ជាមួយគ្នានេះ ក្លិបមាន១០ចូលរួមប្រកួតប្រជែង និងមានកូតាកីឡាករអាស៊ាន១រូបក្នុងចំណោមកីឡាករបរទេស៦រូប៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក