Connect with us

កីឡា

ក្រុមនារីវៀតណាមទទួលបានការ​ឧបត្ថម្ភជិត៨ម៉ឺនដុល្លារពី​ការប្រកួត World Cupនារី

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់វៀតណាមសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ចំនួន ១.៨ ពាន់លានដុង (ប្រហែល​៧៥៨០០​ដុល្លារ​អាមេរិក) ដល់​ក្រុមកីឡាបាល់ទាត់​នារី​​របស់​ខ្លួន បន្ថែម​​លើ​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​ពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទាត់​នារីវៀតណាមទទួលបាន ៨០០ លានដុង បន្ទាប់ពី​បាន​ចាញ់អាមេរិក ០-៣ នៅ​ថ្ងៃ​បើក​ឆាក និង​ទទួល​បាន​៥០០លានដុងទៀត ក្រោយ​ពេល​ចាញ់​​ព័រទុយហ្គាល់ ០-២ និងចាញ់ហូឡង់ ០-៧ ។ ចំនួនទឹកប្រាក់​ឧបត្ថម្ភ​ទាំង​នេះ​ត្រូវបានបែងចែកជា ៤កម្រិត រួមមាន A, B, C និង D ដោយផ្អែកលើការបង្ហាញទម្រង់លេង​របស់កីឡាការីនី​ម្នាក់​ៗ​សម្រាប់​ការ​ប្រកួត​នីមួយ​ៗ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម លោក Tran Quoc Tuan បាននិយាយថា៖«ទោះកីឡាការីនីវៀតណាមមិនឈ្នះសូម្បីតែ១ប្រកួត ក៏ពួក​គេ​នៅតែទទួលបានរង្វាន់លើកទឹក​ចិត្ត​បន្ថែម។ យើងមានគោលដៅធំជាច្រើននាពេលអនាគត។ យើង​សង្ឃឹមថា យើងនឹងនៅតែ​ទទួល​បាន​​ឱកាស​ទៅ​ប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៧ទៀត»។

«ការ​ចូល​រួម​ប្រកួត​ជើង​ឯកពិភព​លោក​​លើក​ដំបូងនេះគឺ យើងទទួលស្គាល់ថា ក្រុម​របស់​យើង​បានខិតខំប្រឹងប្រែអស់ពីសមត្ថភាពហើយ។ ទោះបីជាចាញ់ មិនអាចរកគ្រាប់​បាល់​បាន និងធ្លាក់ក្នុងពូលក៏ដោយ»។ ប្រធាន​សហព័ន្ធ​បាន​បន្ថែម។

បើតាមកំណែទម្រង់ថ្មីរបស់សហព័ន្ធបាល់ទាត់ពិភពលោក កីឡាការីនីវៀតណាមម្នាក់ៗទទួលបាន ៣០,០០០ ដុល្លារ សម្រាប់ការឈាន​ដល់ជុំ​ផ្តាច់​ព្រ័ត្រ​នៃ​​ជើង​ឯក​ពិភពលោកនារី ឆ្នាំ ២០២៣ ដែលប្រទេសអូស្រ្តាលី និង​នូវែសសេឡង់ជាសហម្ចាស់ផ្ទះ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ vnexperss

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៣៣ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៥១ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម