Connect with us

កីឡា

ក្រោយមានរង្វាន់ផ្ទះល្វែង ឥឡូវប្រដាល់គុនខ្មែរមានរង្វាន់រថយន្តទៀត

បានផុស

នៅ

ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​​នេះ​កាន់​តែ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហា​ជន ស្រប​ពេល​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​​​ហ៊ាន​ចំណាយ​ខ្ពស់​​​ទាំង​ការ​ផ្តល់​តម្លៃ​ខ្លួន​ដល់​កីឡាករ និង​ប្រាក់​រង្វាន់លើកទឹកចិត្ត។

ឈុត សេរីវ៉ាន់ថង ឈ្នះ​ខ្សែក្រវាត់ទទួលបានផ្ទះល្វែង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ប្រដាល់​ល្បី​ៗ​ជួរ​មុខ​សព្វ​ថ្ងៃ​នេះ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​ចាប់​ពី​៥០០​ដុល្លារ​អាមេរិក​ឡើង​​ក្នុង​មួយ​ប្រកួត ហើយ​រាល់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ក៏​កាន់​តែ​មាន​ប្រាក់​រង្វាន់​ច្រើន​។ កន្លង​មក​សង្វៀន​ទូរទស្សន៍ PNN បាន​រៀបចំ​ការ​ប្រកួត​ដែល​ផ្តល់​ប្រាក់​រង្វាន់​រហូត​ដល់​​៤០​​លាន​រៀល​​ដល់​ម្ចាស់​ខ្សែ​ក្រវាត់មាស។

កាល​ពីធ្នូ ​ឆ្នាំ​២០២២ សង្វៀនទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​រៀបចំ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ខេត្ត​សៀមរាប​ដោយ​មាន​រង្វាន់​ជា​ផ្ទះ​ល្វែង។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​នោះ ឈុត សេរីវ៉ាត់ថង បាន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ល្វែង និង​ខ្សែ​ក្រវាត់ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​កីឡាករ ឃីម បូរ៉ា ដែល​បាន​ចំណាត់​ថ្នាក់​លេខ​២​ទទួល​បាន​ដីឡូត៍​មួយ​ប្លង់​ (១០x២០ម៉ែត្រ)។

ប៉ឹត សង្ឃឹម ឈ្នះខ្សែក្រវាត់ IPCC ទទួល​បានប្រាក់​រង្វាន់៤៨​លាន​រៀល

កាល​ពី​ខែ​មីនា ប៉ឹត សង្ឃឹម បាន​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​ IPCC Kun Khmer ​នៅ​សង្វៀន​ទូរទស្សន៍​ថោន​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​៤៨​លាន​រៀល។

បន្ទាប់​មក​នៅខែ​មិថុនាកន្លង​ទៅ​ លោក​ស្រី ទ្រី ដាណា បាន​រៀបចំ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ដោយ​​កីឡាករ​ ឈុត សេរីវ៉ាន់ថង ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មរតកគុនខ្មែរ និង​​ទទួល​បាន​ប្រាក់​រង្វាន់​៤០​លាន​រៀល ព្រម​ទាំង​មាន​​​ខ្សែ​ក​មាស​២​តម្លឹង​ថែម​ទៀត។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នា​ពេល​គឺ​មាន​​​ការ​លេច​ឮមក​ថា គ្រោង​មាន​ព្រឹត្តិការណ៍​ប្រកួត Kun Khmer All Star វគ្គ​៨​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ម្ចាស់​ឧបត្ថម្ភ​គ្រោង​ដាក់​រថយន្ត​មួយ​គ្រឿង​ជារង្វាន់​ទៀត។

ឈុត សេរីវ៉ាន់ថង ឈ្នះខ្សែក្រវាត់ NNP ទទួលបានប្រាក់រង្វាន់៤០លានរៀល

អ្នក​គាំទ្រ​ធ្លាប់​តែ​ឃើញ​ព័ត៌មាន​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​នៅ​ប្រទេស​ថៃ​ដែល​មាន​រង្វាន់​រថយន្ត​កន្លង​មក ប៉ុន្តែ​ពេល​នេះ​​គ្រោង​មាន​រង្វាន់​រថយន្ត​សម្រាប់​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដែល​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​បំផុត​ដល់​អ្នក​ប្រដាល់​គុន​ខ្មែរ។ សព្វ​ថ្ងៃ​នេះ កីឡាករ​ប្រដាល់​គុន​ខ្មែរ​មាន​ជីវភាព​ធូរធារ និង​មានរថយន្ត​ផ្ទាល់​ខ្លួន​ជិះ​ទៅ​ប្រកួត​ទៀត​ផង។

ក្នុង​រយៈ​ពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​អាច​ចាត់​ទុក​ជា​យុគសម័យ​មាស​សម្រាប់​កីឡា​ប្រដាល់​គុន​ខ្មែរ បន្ទាប់​ពី​កីឡាករ​ល្បី​ៗ​មួយ​ចំនួន​​ទទួល​បាន​ជោគជ័យ និង​បាន​ផ្សព្វផ្សាយគុន​ខ្មែរ​ឲ្យ​ពិភព​លោក​បាន​ស្គាល់។ ជា​ពិសេស​គុន​ខ្មែរ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ហើយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​បាន​ពង្រីក​សមាជិក​កាន់​​តែ​ច្រើន​នៅ​លើ​ពិភព​លោក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៩ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម