កីឡា
កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ថាជារឿងចៃដន្យក្នុងវិថីឡើងប្រកួតអាជីព
កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ដែលជាកីឡាការិនីជាប់កិច្ចសន្យានៅសង្វៀន ONE Championship នោះបានបង្ហើបថា ការឡើងសង្វៀនក្នុងការប្រកួតអាជីព គឺ ជារឿងមិននឹកស្មានមួយ។
សុវណ្ណារី ចូលចិត្តក្បាច់គុនតាំងនៅក្មេងនិងចូលចិត្តលេងច្រើន ប៉ុន្តែ គ្រួសាររបស់គេមិនមែនជាអ្នកធូរធារនោះទេ។ ដូច្នេះហើយទើប សុវណ្ណារី មិនមានឱកាសទៅហ្វឹកហាត់នៅក្លិបកីឡា ឬ ក្លិបប្រដាល់ដូចក្មេងៗដទៃនោះឡើយ។
កូនខ្មែរកើតនៅអាមេរិករូបនេះមានក្ដីស្រលាញ់ក្បាច់គុនតាមរយៈវីដេអូហ្គេម និង ខ្សែភាពយន្តប៉ុណ្ណោះ ប៉ុន្តែ ប៉ុន្តែគេគ្មានសិទ្ធិធ្វើអ្វីឲ្យបានច្រើនលើសពីក្ដីស្រលាញ់ឡើយ។ ឪពុកម្ដាយរបស់គេក៏គ្មានលទ្ធភាពដើម្បីឲ្យកូនទៅហ្វឹកហាត់ក្លិបផ្លូវការដែរ។

សុវណ្ណារី បានរៀបរាប់បែបនេះ «ខ្ញុំអត់មានមធ្យោបាយដើម្បីហ្វឹកហាត់ ឬ ធ្វើអ្វីនោះទេ។ ខ្ញុំក៏អត់មានជម្រើសអ្វីដែរ…អត់មានជម្រើសចូលហាត់ទេ។ ប៉ុន្តែវាបានផ្លាស់ប្ដូរខ្ញុំរហូតដល់ពេលខ្ញុំមានវ័យ ២០ឆ្នាំ។ ខ្ញុំបានហ្វឹកហាត់ប្រដាល់សកលដែលជាវិធីធ្វើឲ្យរាងកាយនៅស្រឡូន និងមាំមួនកម្លាំងខ្លាំងក្លា»។
ដំបូងឡើយ សុវណ្ណារី អត់មានមហិច្ឆតាដើម្បីបន្តអាជីពផ្នែកកីឡានេះឲ្យរីកចម្រើននោះទេ។ យ៉ាងណាក្ដី គេបានដក់ជាប់ក្ដីស្រលាញ់ទៅនឹងភាពថ្នឹកក្នុងការហ្វឹកហាត់ ឬ វ៉ៃដើម្បីឲ្យចេញញើសសម្រាប់សុខភាពប៉ុណ្ណោះ។

សុវណ្ណារី ពន្យល់ទៀតថា «កាលនោះមានមិត្តភ័ក្ដិរបស់ខ្ញុំ តែឥឡូវជាសង្សាររបស់ខ្ញុំ បានណែនាំឲ្យទៅហ្វឹកហាត់ប្រដាល់សកលនៅក្លិបមួយនាក្រុងឡុងប៊ិច។ ខ្ញុំគ្រាន់តែទៅសាកល្បងព្រោះមិត្តប្រុសរបស់ខ្ញុំមានទំនាក់ទំនងល្អទីនោះ។ ប៉ុន្តែ ខ្ញុំនៅតែមិនអាចបង់លុយដើម្បីក្លាយជាសមាជិកដដែល។ ខ្ញុំបានព្យាយាមហាត់។ យ៉ាងណាក៏ដោយ គ្រូរបស់ខ្ញុំចិត្តល្អណាស់ និង ឲ្យខ្ញុំហាត់ជាមួយគាត់ដោយឥតគិតថ្លៃ»។
សុវណ្ណារី បន្តថា «ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ខណៈដែលខ្ញុំជាគ្រាន់តែជាអ្នកធ្វើត្រាប់តាមគេ ឬ មើលខ្សែភាពយន្តក្បាច់កុងហ្វូ ប៉ុណ្ណោះ។ ខ្ញុំមិនដែលនឹកភ្នកថាបានហាត់ប្រដាល់សកលនោះទេ។ វាជាក្ដីស្រលាញ់របស់ខ្ញុំ»។
ទោះជាស្រលាញ់ប្រដាល់សកលយ៉ាងជក់ចិត្តប៉ុន្តែ ក៏ចង់ហាត់ប្រភេទកីឡាផ្សេងដែរ។ បន្ទាប់មកគេចាប់ផ្ដើមហាត់ក្បាច់ជឺជិតស៊ូ និងចំបាប់ទៀតផង។ ក្រោយមកទៀត គេមានឱកាសឡើងសង្វៀននៅអាមេរិក និង ឈ្នះ ២ លើកជាប់គ្នានៅអាមេរិក មុនចុះកិច្ចសន្យាប្រកួតឲ្យសង្វៀនធំបំផុតនៅអាស៊ី ONE Championship នៅឆ្នាំ២០១៨។
អែម សុវណ្ណារី វិលមកសង្វៀនលំដាប់ពិភពលោកវិញត្រូវតទល់ជាមួយនឹងកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែ មករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

គួរដឹងថា សុវណ្ណារី បានបង្ហាញខ្លួនល្អឥតខ្ចោះក្នុងការបង្ហាញខ្លួនដំបូងនៅសង្វៀនលំដាប់ពិភពលោក ONE កាលខែ ធ្នូ ឆ្នាំ ២០១៨ ពេលផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យសន្លប់ត្រឹមថិរវេលា ៨១ វិនាទីប៉ុណ្ណោះ។ យ៉ាងណាក្ដី មួយឆ្នាំបន្ទាប់ សុវណ្ណារី ចាញ់កីឡាការិនីជើងខ្លាំងឥណ្ឌា Rayane Marques Bastos កាលខែ ធ្នូ ឆ្នាំ ២០១៩៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ