កីឡា
សំដីគ្រូទាំងពីរមុនប៉ះគ្នារវាងក្រុមទ័ពនិងព្រះខ័នរាជស្វាយរៀងថ្ងៃអាទិត្យនេះ
ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិនឹងបើកទ្វារស្តាតចាស់ទទួលក្រុមព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣ សម្រាប់ការប្រកួតបើកឆាកខេមបូឌានព្រីមៀរលីគរដូវកាលថ្មី។
ចំណាប់អារម្មណ៍សំដីគ្រូ
លោក Pep Muñoz គ្រូបង្គោលព្រះខ័នរាជស្វាយរៀងបាននិយាយថា ៖«ក្រុមរបស់យើងត្រៀមខ្លួនបានល្អហើយ។ កីឡាករទាំងអស់បានឈានដល់កម្រិតដែលខ្ញុំចង់បានក្នុងលក្ខខណ្ឌបច្ចេកទេស និងកាយសម្បទា។ យើងទាំងអស់គ្នាទន្ទឹងរង់ចាំការប្រកួតដំបូងនេះ»។
លោក ភា សុភក្ត្រា គ្រូបង្វឹកក្រសួងការពារជាតិបាននិយាយថា ៖«ការប្រកួតជាមួយព្រះខ័នរាជស្វាយរៀងជាហ្គេមសំខាន់។ បើយើងធ្វើបានល្អ យើងនឹងធ្វើដំណើរទៅមុខរលូន។ ផ្ទុយទៅវិញ បើយើងធ្វើមិនបានល្អទាំងលទ្ធផល និងចង្វាក់លេង ឬខ្វះខាតច្រើន យើងនឹងត្រូវការពេលវេលាច្រើនទៀតដើម្បីពង្រឹងក្រុម»។
សំដីកីឡាករ
កីឡាករ អ៉ឹម សំអូន ខ្សែប្រយុទ្ធរបស់ក្រសួងការពារជាតិបាននិយាយថា ក្រុមទាំងមូលបានត្រៀមខ្លួនរួចរាល់ហើយ។ ការត្រៀមខ្លួនរបស់យើងគឺ១០០%។ ពួកយើងបានខិតខំហ្វឹកហាត់ខ្លាំងណាស់។ ស្វាយរៀងជាក្រុមខ្លាំង តែក្រុមយើងនឹងធ្វើឲ្យបានល្អបំផុត»។
កីឡាករ សារ៉េត គ្រីយ៉ា ខ្សែការពាររបស់ព្រះខ័នរាជស្វាយរៀងបាននិយាយថា ៖«ការប្រកួតបើកឆាកជាមួយទ័ពគឺជាជំនួបមួយតានតឹង។ កន្លងមក ពួកគាត់លេងជាក្រុមបានល្អក្នុងលីគខាប់។ ពួកគាត់មានកីឡាករវ័យក្មេងល្អៗ គួបផ្សំនឹងកីឡាករបរទេសថ្មីៗមានបទពិសោធលេងនៅក្រៅស្រុកច្រើន។ អ្វីដែលសំខាន់ពួកគាត់មានគ្រូបង្វឹកថ្មីដែលជាគ្រូបង្វឹកដ៏ល្អម្នាក់»។
ប្រវត្តិជួបគ្នា
ក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀងធ្លាប់ជួបគ្នា៩លើកក្នុងពានរង្វាន់លីគកំពូលកម្ពុជាគិតចាប់តាំងពីឆ្នាំ២០១៨មក ក្នុងនោះព្រះខ័នរាជស្វាយរៀង ឈ្នះ៨ដង និងស្មើគ្នា១ ខណៈក្រសួងការពារជាតិមិនដែលទទួលបានជ័យជម្នះឡើយ។
- ក្រសួងការពារជាតិ ០-១ ព្រះខ័នរាជស្វាយរៀង
- ព្រះខ័នរាជស្វាយរៀង ១-១ ក្រសួងការពារជាតិ
- ក្រសួងការពារជាតិ ១-៣ ព្រះខ័នរាជស្វាយរៀង
- ក្រសួងការពារជាតិ ១-៣ ព្រះខ័នរាជស្វាយរៀង
- ព្រះខ័នរាជស្វាយរៀង ៣-២ ក្រសួងការពារជាតិ
- ក្រសួងការពារជាតិ ២-៥ ព្រះខ័នរាជស្វាយរៀង
- ព្រះខ័នរាជស្វាយរៀង ២-០ ក្រសួងការពារជាតិ
- ក្រសួងការពារជាតិ ១-២ ព្រះខ័នរាជស្វាយរៀង
- ក្រសួងការពារជាតិ ០-១ ព្រះខ័នរាជស្វាយរៀង
ព្យាករណ៍៖ តាមរយៈស្ថិតិ និងទម្រង់លេងរបស់ក្រុមទាំងពីរបច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀងនឹងទទួលបាន៣ពិន្ទុពីម្ចាស់ផ្ទះក្រសួងការពារជាតិ។ គ្រាប់បាល់អាច ១-២៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច