Connect with us

កីឡា

ណាហ្គាវើលដ៍ និងវិសាខាទទួលបាន៣ពិន្ទុដូចគ្នាថ្ងៃបើកឆាកលីគកំពូលកម្ពុជា

បានផុស

នៅ

ក្រុម​បាល់ទាត់​ណាហ្គាវើលដ៍ និង​វិសាខា​ទទួល​បាន​៣​ពិន្ទុ​ពេញ​ដូច​គ្នា​សម្រាប់​ថ្ងៃ​បើក​ឆាក​ខេមបូឌានព្រីមៀរ​លីគ​២០២៣-២៤ នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែ​សីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ណាហ្គាវើលដ៍​ទទួល​បាន​៣​ពិន្ទុ​តាម​រយៈ​ជ័យជម្នះ​​នៅ​ក្រៅ​ដី​លើ​ក្រុម​ខេត្ត​ព្រៃវែង​ដោយ​លទ្ធផល​ដ៏​តឹង​តែង​ ៤-៥។ សម្រាប់​ការ​ប្រកួត​​​វគ្គ​ទី​១ ក្រុម​ភ្ញៀវ​ធ្វើ​បាន​ល្អ​មែន​ទែន​ដោយ​ស៊ុត​បាន​៤​គ្រាប់​ដោយ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Marques Marcio រក​បាន៣​គ្រាប់នៅ​នាទីទី​៦ ១៩ និង​២៩ និង​១​គ្រាប់ទៀត​ដោយ Cristian នៅ​នាទី​ទី​៥ ខណៈ​ម្ចាស់​ផ្ទះ​ព្រៃវែង​ក៏​អាច​បំប៉ោង​សំណាញ់​ទី​របស់​ក្រុម​ភ្ញៀវ​បាន១​គ្រាប់​​ដោយខ្សែប្រយុទ្ធមីយ៉ាន់ម៉ា Thiha Zaw នៅ​នាទី​២៦។

នៅ​ដើម​វគ្គ​ទី​២ ណាហ្គាវើលដ៍​​រក​បាន​១​គ្រាប់​ទៀត​ដោយ​កីឡាករ ដាវ នីម នៅ​នាទី​៥២ ប៉ុន្តែម្ចាស់​ផ្ទះ​​បាន​វាយបក​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​រហូត​រក​បាន​៣​គ្រាប់​បន្ថែម​​​ដោយ​កីឡាករ ឌី ផារ៉ាន់ នៅ​នាទី​៦៦ កីឡាករ ថា គ្រីយ៉ា នៅ​នាទី​៨៦ និង​ចុង​ម៉ោង​៩០+៦ កីឡាករ So Omae។

ចំណែក​ក្រុម​​វិសាខា ទទួល​បាន​៣​ពិន្ទុ​តាម​រយៈ​ជ័យជម្នះ​លើ​ក្រុម​ភ្ញៀវ​គិរីវង់សុខសែន​ជ័យ ដោយ​លទ្ធផល ២-០។ នៅ​វគ្គ​ទី​១ គ្រាប់​បាល់​កើត​មាន​តែ​១​​គ្រាប់​​ប៉ុណ្ណោះ​ដោយ​ការ​ស៊ុត​ពិន័យ​១១​ម៉ែត្រ​របស់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Jonata នៅ​នាទី៣៥។

នៅ​វគ្គ​ទី​2 សមាជិក​របស់​វិសាខា​ត្រូវ​បាន​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ទី​លាន ប៉ុន្តែ​វិសាខា​នៅ​តែ​រក្សា​ទម្រង់​លេង​បាន​ល្អ និង​រក​បាន​គ្រាប់​បាល់ទី​២​ដោយ​​កីឡាករ ស៊ិន សុផាណាត់ នៅនាទី៧១។ សម្រាប់​ការ​ប្រកួត​នេះ គិរីវង់សុខសែន​ក៏​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ដែរ ប៉ុន្តែ​មិន​​អាច​បំប៉ោង​សំណាញ់ទី​របស់​ក្រុម​ភ្ញៀវ​បាន​ឡើយ៕

ត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៥ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម