Connect with us

កីឡា

Marcus Haber សរសើរក្រុមព្រះខ័នរាជស្វាយរៀងធ្វើបានល្អល្ងាចមិញ

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ Marcus Haber បាន​កោតសរសើរ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ពី​ការ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ក្នុង​ជ័យជម្នះ​ ០-២ លើក្រសួង​ការពារ​ជាតិ​ សម្រាប់​ការ​​ប្រកួត​ខេមបូឌានព្រីមៀលីគ​រដូវ​កាល​២០២៣-២៤ សប្តាហ៍ទី១ ល្ងាច​ថ្ងៃ​អាទិត្យ ទី៦ ខែ​សីហា នៅស្តាត​ចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័នរាជ​ស្វាយរៀង​ធ្វើ​បាន​ល្អ​មែន​ទែន​នៅ​ដើម​វគ្គ​ទី​១​ដោយ​បាន២​គ្រាប់​ត្រឹម​រយៈ​ពេល​១៣​នាទី​ដំបូង។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិកាណាដា Marcus Haber ជា​អ្នក​រក​បាន​គ្រាប់​បាល់ទាំង​ពីរ​គ្រាប់​គឺ​នៅ​នាទី​ទី​​៦ និង​នាទី​១៣ ខណៈ​នៅ​វគ្គ​ទី​២ ម្ចាស់​ផ្ទះ​ធ្វើ​បាន​ល្អ​វិញ ប៉ុន្តែ​គ្មាន​គ្រាប់​បាល់​កើត​ឡើង​។

ក្រោយ​ចប់​ការ​ប្រកួត Marcus Haber បានលើក​ឡើង​ថា ៖«យើង​បាន​ចាប់​ផ្តើម​ការ​ប្រកួត​បាន​យ៉ាង​ល្អ។ ​ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ដែល​បាន​រក​គ្រាប់​បាល់​២​គ្រាប់​ជួយ​​ឲ្យ​ក្រុម​ទទួល​បាន​ជ័យជម្នះ​។ ​ថ្ងៃ​នេះ​យើង​លេង​បាន​ល្អ។ យើង​ដាក់​សម្ពាធ​ច្រើន ហើយ​ក៏​មាន​ឱកាស​នៅ​មុខ​ទី​របស់​ក្រសួង​ការពារ​ជាតិ​ច្រើន​ដែរ​នៅ​វគ្គ​ទី​១។ ក្រុម​ទាំង​មូល​ធ្វើ​បាន​ល្អ ប៉ុន្តែ​នៅ​វគ្គ​ទី​២​ ​យើង​ហាក់​ដូច​ជា​មាន​បញ្ហា​ខ្លះ​ៗ តែ​និយាយ​ជា​រួម​ យើង​ធ្វើ​បាន​ល្អ»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ Haber ក៏​បាន​អរគុណ​ដល់​អ្នក​គាំទ្រ​ដោយ​បាន​និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​អរគុណ​ខ្លាំង​ណាស់​ចំពោះ​អ្នក​គាំទ្រ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ស្វាយរៀង​ដើម្បី​គាំទ្រ​ដល់​ក្រុម​នៅ​ភ្នំពេញ។ ការ​គាំទ្រ​របស់​អ្នក​គាំទ្រ​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​ដែល​ជួយធ្វើ​ឲ្យ​យើង​ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​ក្នុង​ការ​ប្រកួត​ដើម្បី​ទទួល​បាន​ជ័យជម្នះ»។

តាម​រយៈ​ជ័យជម្នះ​​ 0-២ នៅ​ក្រៅ​ដី ព្រះ​ខ័ន​រាជ​ស្វាយរៀង​មាន​៣​ពិន្ទុ ឈរ​លើ​កំពូល​តារាង​ ខណៈក្រុម​ដែល​ទទួលល​បាន​៣​ពិន្ទុដូច​គ្នា​គឺ​វិសាខា ណាហ្គាវើលដ៍ ភ្នំពេញ​ក្រោន និង​អាយអេសអាយ ដង្កោសែនជ័យ៕

  • ក្រសួង​ការពារ​ជាតិ ០-២ ព្រះ​ខ័នរាជស្វាយរៀង
  • ភ្នំពេញ​ក្រោន ២-១ បឹងកេត
  • អាយអេសអាយ ដង្កោសែនជ័ន ១-០ អង្គរថាយហ្គឺរ
  • វិសាខា ២-០ គិរីវង់សុខសែនជ័យ
  • ខេត្តព្រៃវែង ៤-៥ ណាហ្គាវើលដ៍

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម