កីឡា
មិនធម្មតា ក្រុមបាល់ទះនគរបាលព្រះសីហនុ ឈ្នះវិសាខា គ្រងជើងឯក ស សុខា
ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានក្លាយជាម្ចាស់ពានរង្វាន់ ស សុខា ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទះវិសាខា ដោយលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃអាទិត្យ ទី៦ ខែសីហា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ សមាគមបាល់ទះវិសាខាបានក្លាយជាក្រុមខ្លាំងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ពីព្រោះសំបូរកីឡាករជាប់ជម្រើសជាតិកម្ពុជា និងស្ទើរតែគ្មានក្រុមណាអាចយកឈ្នះក្រុមនេះបានឡើយ។
ទោះបីជាយ៉ាងណា នៅពេលនេះ ក្រុមបាល់ទះរបស់ខេត្តព្រះសីហនុអាចយកឈ្នះក្រុមវិសាខានៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផលដ៏ជក់ចិត្ត។ នៅសិតទី១ ក្រុមវិសាខាឈ្នះដោយពិន្ទុដាច់ឆ្ងាយ ២៥-១៦ ប៉ុន្តែសិតទី២ ក្រុមនគរបាល់ព្រះសីហនុឈ្នះវិញដោយពិន្ទុ ១៩-២៥ ហើយសិតទី៣ វិសាខាឈ្នះដោយពិន្ទុ ២៥-២២ ខណៈសិតទី៤ ក្រុមខេត្តព្រះសីហនុឈ្នះវិញ ២៣-២៥។ សិតកាត់សេចក្តីចុងក្រោយ ក្រុមខេត្តព្រះសីហនុធ្វើបានយ៉ាងល្អដោយបានឈ្នះដោយពិន្ទុ ១១-១៥។

តាមពិតទៅក្រុមបាល់ទះនគរបាលខេត្តព្រះសីហនុធ្លាប់ខ្លាំងកាលពីប្រហែលជា៥ឆ្នាំមុនក្នុងសម័យកាលដែលមានការប្រកួតជើងឯក Leo Cup ថ្នាក់ជាតិ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះមិនសូវលេចធ្លោខ្លាំងទេ។
សម្រាប់ការគ្រងជើងឯក ស សុខា ឆ្នាំ២០២៣នេះ ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុទទួលបានប្រាក់រង្វាន់២០លានរៀល និងទទួលបាន៤០លានរៀលពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល