Connect with us

កីឡា

យប់មិញ ​Ronaldo ជួយ Al Nassr ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Arab Club (វីដេអូ)

បានផុស

នៅ

ក្រុម​បាល់ទាត់ Al Nassr FC បាន​ឡើងទៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ Arab Club Champions Cup ឆ្នាំ២០២៣ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម Raja Casablanca ដោយ​លទ្ធផល ១-៣ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣​គ្រាប់​របស់​ Al Nassr FC រក​បាន​ដោយ​​កីឡាករ​៣​រូប​ផ្សេង​គ្នា។ តារា​ជើង​ស៊ុតព័រទុយហ្គាល់​បាន​គ្រាប់​បាល់​នាំ​មុខ ០-១ តាម​រយៈការ​ស៊ុត​ជើង​ឆ្វេង​យ៉ាង​ស្អាត​ផុត​ដៃ​អ្នក​ចាំ​ទី​​របស់​ក្រុម Raja Casablanca នៅ​នាទី​១៩។ គ្រាប់​ទី​២​រក​បាន​ដោយ​កីឡាករ Alganham នៅ​នាទី​ទី​២៩ និងគ្រាប់​ទី​៣​រក​បាន​ដោយ​កីឡាករ Fofana នៅ​នាទី៣៨ ខណៈ​១​គ្រាប់​របស់ Raja Casablanca ជា​​ការ​​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Madu នៅ​នាទី​៤១។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម Al Nassr FC ប៉ះ Al Shorta នៅ​ថ្ងៃទី​៩ ខែ​សីហា ខណៈ​ក្រុម Al Shabab ប៉ះ Al Hilal នៅ​ថ្ងៃទី​១០ ខែ​សីហា។

លទ្ធផលវគ្គ​៨​ក្រុម​ចុង​ក្រោយ​

  • Al Shabab ០-០ Al-Wahda (ប៉េណាល់ទី ៥-៤)
  • Raja Casablanca ១-៣ Al Nassr FC
  • Al Ittihad ១-៣ Al Hilal
  • Al-Sadd ២-៤ Al Shorta

វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ

  • Al Shorta vs Al Nassr FC
  • Al Shabab vs Al Hilal

ពាន​រង្វាន់​នេះ​ត្រូវ​បាន​រៀបចំ​ប្រចាំ​ឆ្នាំ​ដោយ​សហភាព​នៃ​សមាគម​បាល់ទាត់​អារ៉ាប់ (UAFA) ដែល​មាន​ក្រុម​កំពូល​ៗ​ចំនួន​៣៧​នៅ​តំបន់​អារ៉ាប់ និង​មក​ពីសហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី និង​សហព័ន្ធ​កីឡា​បាល់ទាត់​អាហ្វ្រិក៕

ទស្សនាវីដេអូហាយឡាយ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម